ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី ៖ គ្មានបទឈប់បាញ់នោះទេ លុះត្រាតែរុស្ស៊ី ដកទ័ពចេញ

AFP

គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹង នៅក្នុងបទសម្ភាសន៍មួយថា ប្រទេសរបស់លោក នឹងមិនយល់ព្រម ចំពោះបទឈប់បាញ់ឡើយ លុះត្រាណាតែរុស្ស៊ី ដកទ័ពចេញ ខណៈការបង្ហាញពីក្តីបារម្ភ អំពីការយកចិត្តទុកដាក់ របស់អន្តរជាតិក្លាយជា “មិនយកចិត្តទុកដាក់” លើស្ថានភាពនៅអ៊ុយក្រែន ចំពេលមានជម្លោះនៅមជ្ឈិមបូព៌ា ។

លោកប្រធានាធិបតីបានឲ្យដឹងថា “នឹងមានការយល់ដឹង អំពីសន្តិភាព និងសន្តិសុខនាពេលអនាគត លុះត្រាតែកងទ័ពរុស្ស៊ី មិននៅលើទឹកដីរបស់យើង” ​ខណៈកំពុងនិយាយជាមួយ ប្រព័ន្ធផ្សព្វផ្សាយអាស៊ីរួម ទាំងកាសែតក្យូដូ នៅការិយាល័យរបស់គាត់ក្នុងទីក្រុងគៀវ ។

លោកក៏បានឲ្យដឹងផងដែរថា លោកកំពុងទន្ទឹងរង់ចាំសន្និសីទ ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុងតូក្យូក្នុងខែកុម្ភៈ ស្តីពីការកសាងឡើងវិញនៃអ៊ុយក្រែន ដោយកំណត់ក្តីសង្ឃឹម លើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យឌីជីថល ថាមពលបៃតង និងហេដ្ឋារចនាសម្ព័ន្ធ។

លោកបន្ដថា បទឈប់បាញ់ជាមួយកងទ័ពរុស្ស៊ី ដែលនៅសេសសល់ ក្នុងប្រទេសអ៊ុយក្រែន នឹងមានន័យត្រឹមតែជាជម្លោះ “ជាប់គាំង” ដោយផ្តល់ពេលវេលា ដល់ទីក្រុងមូស្គូ ដើម្បីរៀបចំ សម្រាប់ការចាប់ផ្តើមអរិភាពឡើងវិញ ។ លោក​បាន​បន្ត​ថា​ “​យើង​កំពុង​ប្រយុ ទ្ធ​ដើម្បី​អ្វី​ដែល​ជា​របស់​យើង ​ព្រោះ​យើង​មិន​ជឿ​ថា ​រុស្ស៊ី​ចង់​បាន​សន្តិភាព​នោះ​ទេ​” ។

ខណៈដែលការរិះគន់ កិច្ចពិភាក្សាបទ ឈប់បាញ់ ដែលស្នើឡើងដោយលោកខាងលិចនាពេលថ្មីៗនេះ ស្មើនឹងការនិយាយថា “សូមហែកដៃ របស់អ្នកហើយប្រគល់ វាទៅឱ្យអ្នកផ្សេង” ជំនួសវិញបានអំពាវនាវឱ្យគាំទ្ររូបមន្តសន្តិភាព ១០ ចំណុចរបស់លោក ដើម្បីបញ្ចប់សង្រ្គាម ដែលរួមបញ្ចូលភ្លាមៗ ទាំងការដកទ័ពរុស្ស៊ីទាំងអស់។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានបន្ថែមថា លោកស្រមៃមើលកិច្ចប្រជុំលើកទី៤ ស្តីពីផែនការដែលនឹងត្រូវធ្វើឡើងនៅប្រទេសស្វីសក្នុងខែមករា បន្ទាប់ពីនោះការពិភាក្សានឹងត្រូវធ្វើឡើងនៅកម្រិតមេដឹកនាំ ដើម្បីព្រាង “ឯកសាររួចរាល់” ក្នុងរយៈពេលប្រហែល ៦ខែ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top