ប៉េកាំង៖ អ្នកនាំពាក្យការពារជាតិបានឲ្យដឹងថា សន្តិសុខនៃតំបន់តៃវ៉ាន់របស់ចិន គឺអាស្រ័យលើការអភិវឌ្ឍន៍ដោយសន្តិភាព នៃទំនាក់ទំនងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ជាជាងអាវុធមួយចំនួន ដែលផ្តល់ដោយសហរដ្ឋអាមេរិក។
លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់ជាការឆ្លើយតប ទៅនឹងរបាយការណ៍ព័ត៌មាន ដែលថាអាជ្ញាធរតៃវ៉ាន់ គ្រោងនឹងទិញសព្វាវុធពីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ដោយពឹងផ្អែកលើសហរដ្ឋអាមេរិក ដើម្បីស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” អាជ្ញាធររបស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) កំពុងប្រែក្លាយតៃវ៉ាន់ ទៅជាឃ្លាំងអាវុធ លោកថា វិធានការបែបនេះនឹងរុញកោះនេះ ឱ្យធ្លាក់ដល់កម្រិតនៃគ្រោះមហន្តរាយ និងធ្វើឱ្យមានការរងទុក្ខធំដល់ប្រជាជននៅតៃវ៉ាន់។
លោកបានបន្ថែមទៀតថា កងទ័ពរំដោះប្រជាជនបានត្រៀមខ្លួនយ៉ាងល្អ ហើយនឹងការពារយ៉ាងម៉ឺងម៉ាត់ នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ព្រមទាំងរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រ ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
