ព័ត៌មានអន្តរជាតិ

ជនប៉ាឡេស្ទីន ១០៩នាក់បាត់បង់ជីវិត អំឡុងពេលបទឈប់បាញ់ បានបញ្ចប់ភ្លាម

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងសុខាភិបាល នៃតំបន់ហ្គាហ្សាបានរាយការណ៍កាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់ជនប៉ាឡេស្ទីន ១០៩នាក់ត្រូវបានសម្លាប់ចាប់តាំងពីការបញ្ចប់ នៃបទឈប់បាញ់រយៈពេលមួយសប្តាហ៍។

ប្រភពដដែលបានសរសេរទៀតថា មនុស្សរាប់រយនាក់ទៀតបានរងរបួស ខណៈដែលអ៊ីស្រាអែលបានបន្តការទម្លាក់គ្រាប់បែកក្នុងកម្រិតខ្លាំងរបស់ខ្លួនឡើងវិញនៅតំបន់ជុំវិញ។

កងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់IDFបានបញ្ជាក់ថា ខ្លួនបានវាយប្រហារលើគោលដៅជាង ២០០ ចាប់តាំងពីបទឈប់បាញ់បានផុតកំណត់នៅម៉ោង ៧ ព្រឹក ម៉ោងក្នុងតំបន់កាលពីថ្ងៃសុក្រ ដោយកត់សម្គាល់ថា ការវាយប្រហារបានបន្តឡើងវិញនៅទូទាំងដី ផ្លូវអាកាស និងសមុទ្រនៅភាគខាងជើង និងខាងត្បូងហ្គាហ្សា រួមទាំងទីក្រុងនានានៃ Khan Younis និង Rafah ជាដើម។

គួរឲ្យដឹងដែរថាបន្ទាប់ពីបានដោះលែងចំណាប់ខ្មាំង១១០នាក់ក្នុងអំឡុងពេលបទឈប់បាញ់ ក្រុមហាម៉ាស់នៅបន្តឃុំខ្លួនចំណាប់ខ្មាំងចំនួន១៣៧នាក់ទៀតនៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី

To Top