ព័ត៌មានអន្តរជាតិ

ស្រីលង្កា ប្រកាសអាសន្នសញ្ញាពណ៌ក្រហម អំពីការកើតឡើងនៃ កម្លំាងខ្យល់បោកបក់ខ្លំាង និងរងឥទ្ធិពលពីសមុទ្រ

Xinhua

កូឡុំបូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ នាយកដ្ឋានឧតុនិយមរបស់ប្រទេសស្រីលង្កា បានចេញការប្រកាសអាសន្នសញ្ញាពណ៌ក្រហម អំពីការកើតឡើងនៃកម្លាំងខ្យល់បោកបក់ខ្លាំង និងស្ថានភាពទឹកសមុទ្រ ខណៈឥទ្ធិពលសម្ពាធខ្លាំងមួយ បានកើតឡើងលើតំបន់សមុទ្រ Bengal ។

ចេញសេចក្តីថ្លែងការណ៍មួយ ចេញដោយនាយកដ្ឋានខាងលើបានដាក់ថា សហគមន៍នេសាទ និងកងទ័ពជើងទឹកនៅតំបន់សមុទ្រជ្រៅ និងទឹករាក់នៅឈូងសមុទ្រ Bengal ដែលនៅភាគនិរតី ត្រូវតែមានការលំបាកហើយ ដោយសារកម្លាំងខ្យល់បក់ខ្លាំង និងឥទ្ធិពលរបស់សមុទ្រ ដោយសារតំបន់សម្ពាធទាប បានវិវត្តទៅជាសម្ពាធទាប ។

នាយកដ្ឋានខាងលើនេះបានឲ្យដឹងថា ស្ថានភាពអាកាសធាតុនឹងប្រែទៅជា ព្យុះស៊ីក្លូននៅថ្ងៃទី៣ ខែធ្នូ ។

ជាវិធានការបង្ការទុកជាមុន សហគមន៍កងទ័ពជើងទឹក និងនេសាទត្រូវបានណែនាំយ៉ាងម៉ឺងម៉ាត់ឱ្យចៀសវាង ការចូលទៅក្នុងតំបន់សមុទ្រ តាមឆ្នេរសមុទ្រក្នុងរយៈពេល ៤៨ម៉ោងខាងមុខ ។

លើសពីនេះ បុគ្គលដែលកំពុងរស់នៅក្នុងតំបន់ទាំងនេះ ត្រូវបានជំរុញឱ្យត្រឡប់ទៅ កន្លែងសុវត្ថិភាពនៃឆ្នេរសមុទ្រ ឬស្វែងរកជម្រកនៅកន្លែង ដែលមានសុវត្ថិភាពជាបន្ទាន់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top