បរទេស៖ យោធាអ៊ុយក្រែន បានទទួលរងបរាជ័យក្នុងការសម្រេច បានចន្លោះប្រហោងណាមួយ នៅលើសមរភូមិក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ប៉ុន្តែលោកខាងលិចគួរតែឈរក្បែរប្រទេសនេះ ដោយមិនខ្វល់ពីអ្វីឡើយ នេះបើយោងតាមការបញ្ជាក់ ដោយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ។
យោងតាមការចេញផ្សាយរបស់ RT មន្ត្រីរូបនេះក៏បានសោកស្ដាយ ចំពោះការបរាជ័យជាក់ស្តែងនៃ ប្រតិបត្តិការការពារជាតិរបស់ប្លុកយោធាណាតូ ក្នុងការបង្កើតការផ្តល់អាវុធដល់ក្រុងគៀវ នូវអាវុធដែលខ្លួនត្រូវការផងដែរ។
កាលពីដើមសប្តាហ៍នេះ លោក Stoltenberg បានព្រមានថា ទីក្រុងមូស្គូបាននឹងកំពុងប្រមូលផ្តុំ មីស៊ីលឲ្យបាននៅមុនរដូវរងា ដោយកត់សម្គាល់ថាក្រុមហ៊ុនផលិតសព្វាវុធរុស្ស៊ី កំពុងប្រតិបត្តិការនៅលើមូលដ្ឋាន ក្នុងរូបរាងជាសង្រ្គាម។
នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ Das Erste របស់ប្រទេសអាល្លឺម៉ង់ ដែលចាក់ផ្សាយកាលពីថ្ងៃសៅរ៍ លោក Stoltenberg បានទទួលស្គាល់ថា ខ្សែបន្ទាត់ជួរមុខក្នុងប្រទេសអ៊ុយក្រែន នៅតែមិនមានការផ្លាស់ប្តូរច្រើនឡើយ ដោយលោកបានបន្ថែមថា សង្រ្គាមគឺពិបាកក្នុងការរៀបចំ ផែនការណាស់នៅពេលនេះ ។
ប្រធានអង្គការណាតូបានទទូចថា៖ យើងត្រូវតែត្រៀមខ្លួនសម្រាប់ព័ត៌មានអាក្រក់ សង្គ្រាមកំពុងធ្វើដំណើរជាដំណាក់កាល ប៉ុន្តែយើងត្រូវតែឈរក្បែរអ៊ុយក្រែន ក្នុងពេលវេលាល្អ និងក្នុងពេលអាក្រក់ដូចគ្នាដែរ ៕
ប្រែសម្រួល៖ ស៊ុន លី