ព័ត៌មានអន្តរជាតិ

​​សម្ព័ន្ធភាព​ជប៉ុន​-​អាមេរិក ចាប់ផ្ដើុមជួបការលំបាក ​បន្ទាប់ពីការ​ធ្លាក់យន្ដហោះ Osprey

Kyodo

តូក្យូ៖ ការធ្លាក់យន្តហោះ Osprey របស់យោធា អាមេរិក នៅប្រទេសជប៉ុន កាលពីចុងខែមុន បានធ្វើឱ្យមានការព្រួយបារម្ភ អំពីសុវត្ថិភាព ក្នុងចំណោមប្រជាពលរដ្ឋក្នុងតំបន់ ដែលត្រូវបានជំរុញបន្ថែមទៀត ដោយទីក្រុងវ៉ាស៊ីនតោន បន្តហោះហើរយន្តហោះ tilt-rotor បើទោះបីជាមានការស្នើសុំពីទីក្រុងតូក្យូ ឱ្យចុះចតយ៉ាងណាក្ដី ។

ប្រភពពី Pundits បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែឆ្លើយតបទៅនឹង ការទាមទាររបស់ប្រទេសជប៉ុន សម្រាប់ប្រតិបត្តិការ កាន់តែប្រសើរឡើង នៅឯមូលដ្ឋានយោធារបស់ខ្លួនក្នុងប្រទេសអាស៊ី ខណៈដែលទីក្រុងតូក្យូ គួរតែទទូចឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ជើងហោះហើរយន្ដហោះ Osprey និងផ្តល់ព័ត៌មានលំអិតទាក់ទង នឹងឧប្បត្តិហេតុចុងក្រោយនេះ ។

ពួកគេបានព្រមានថា ប្រសិនបើការគ្រប់គ្រងមិនល្អ នៃឧបទ្ទវហេតុដោយរដ្ឋាភិបាលទាំងពីរ បំផ្លាញការគាំទ្រ សាធារណៈសម្រាប់សម្ព័ន្ធភាពរបស់ពួកគេ វាអាចចុះខ្សោយការរារាំងរបស់ពួកគេនៅក្នុងកោះដាច់ស្រយាល នៃភាគនិរតីនៃប្រទេសជប៉ុន ចំពេលមានការ អះអាងផ្នែកយោធា ដែលកំពុងកើនឡើងរបស់ចិន នៅក្នុងដែនទឹកក្បែរនោះ ។

យន្តហោះដែលបានធ្លាក់ ដែលជាយន្តហោះដឹកជញ្ជូន CV-22 របស់សហរដ្ឋអាមេរិកមួយ ក្នុងចំណោម យន្តហោះទាំង ៦គ្រឿង ដែលត្រូវបានបញ្ជូន ទៅមូលដ្ឋាន ទ័ពអាកាស Yokota នៅជាយក្រុងភាគ ខាងលិចនៃទីក្រុងតូក្យូ បានបាត់ពីរ៉ាដាកាលពីរសៀលថ្ងៃពុធសប្ដាហ៍មុន នៅខាងក្រៅកោះយូគូស៊ីម៉ា ក្នុងខេត្តកាហ្គោស៊ីម៉ា ភាគនិរតីប្រទេសជប៉ុន ។

កងទ័ពអាកាសអាមេរិកបាននិយាយថា យន្តហោះ Osprey ដែលកំពុងធ្វើការហ្វឹកហ្វឺនជាទម្លាប់ មានទាហានអាកាសចំនួនប្រាំបីនាក់នៅលើនោះ ដោយមូលហេតុ នៃឧប្បត្តិហេតុនេះ នៅមិនទាន់ដឹងនៅឡើយ។

នៅថ្ងៃដដែលនោះ ឆ្មាំសមុទ្រជប៉ុន បានបញ្ជាក់ពីការស្លាប់របស់នាវិកម្នាក់ ដែលជាការស្លាប់លើកដំបូងដែលមិនធ្លាប់មាននៅក្នុងប្រទេសជប៉ុន ដែលបណ្តាលមកពីឧបទ្ទវហេតុ ដែលទាក់ទងនឹង Ospreys ។ ជោគវាសនារបស់សមាជិកនាវិកដែលនៅសេសសល់នៅមិនទាន់ដឹងនៅឡើយ។

លោក Mike Mochizuki សាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិនៅសាកលវិទ្យាល័យ George Washington ក្នុងរដ្ឋធានីសហរដ្ឋអាមេរិកបាននិយាយថា “ច្បាស់ណាស់ ការស៊ើបអង្កេតឱ្យបានហ្មត់ចត់ទាក់ទងនឹងសុវត្ថិភាពនៃយន្តហោះគឺចាំបាច់”៕
ប្រែសម្រួល​ ឈូក បូរ៉ា

To Top