ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលអាហ្សង់ទីនប្រគល់ «រង្វាន់សមទ្ធិផលលេចធ្លោ នៃកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរមនុស្សធម៌អន្តរជាតិ» ជូនចំពោះលោក Shen Haixiong អគ្គនាយក នៃអគ្គនាយកដ្ឋាន វិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន

ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៣ ស្ថានទូតអាហ្ស់ទីន ប្រចាំប្រទេសចិន បានរៀបចំធ្វើសកម្មភាពផ្លាស់ប្តូរ សមទ្ធិផល កិច្ចសហប្រតិបត្តិការ មនុស្សធម៌ចិន-អាហ្សង់ទីន ។ ឆ្លៀតឱកាសនេះ រដ្ឋាភិបាលអាហ្សង់ទីន បានប្រគល់«រង្វាន់សមទ្ធិផល លេចធ្លោ នៃកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរមនុស្សធម៌អន្តរជាតិ» ជូនចំពោះលោក Shen Haixiong អគ្គនាយក នៃអគ្គនាយកដ្ឋាន វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ។ ឯកអគ្គរដ្ឋទូតអាហ្សង់ទីន ប្រចាំនៅចិនបានតំណាង លោកAlberto Fernández ប្រធានាធិបតីអាហ្សង់ទីន ប្រគល់រង្វាន់ ។

លោកAlberto Fernández ប្រធានាធិបតីអាហ្សង់ទីន បានអញ្ជើញថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូថា ក្រោមការដឹកនាំ របស់លោកប្រធានរដ្ឋចិន Xi Jinping ប្រជាជនចិន បានគៀកស្មាជាមួយប្រជាជន អាហ្សង់ទីនជានិច្ចហើយបានជួយដល់ប្រជាជន អាហ្សង់ទីន នៅពេលអាហ្សង់ទីន ជួបនឹងលំបាក យើងបន្តពង្រឹងចំណងមិត្តភាពអាហ្សង់ទីន-ចិនឱ្យកាន់តែស៊ីជម្រៅ ភាគីអាហ្សង់ទីន សូមវាយតម្លៃខ្ពស់ចំពោះការនេះ ។ ក្នុងបញ្ហាគាំពារអធិបតេយ្យភាពទឹកដី អាហ្សង់ទីនឈរនៅជាមួយចិន នឹងបន្តជំរុញពហុពល នៃពិភពលោកនិងពហុភាព នៃប្រព័ន្ធរូបិយប័ណ្ណអន្តរជាតិ ពួតដៃគ្នាទប់ទល់នឹងបញ្ហា ប្រឈមនាពេលបច្ចុប្បន្ន ។

លោក Shen Haixiong បានថ្លែងថា ក្នុងនាមជាប្រព័ន្ធសារព័ត៌មាន សំខាន់ធុនថ្មី ដែលនាំមុខអន្តរជាតិ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិន បាននិងកំពុងខិតខំ អនុវត្តគំនិត ផ្តួចផ្តើមសកលទាំងបី ដែលលើកឡើង ដោយលោកប្រធានរដ្ឋចិន Xi Jinping ហើយនឹងបន្តធ្វើកិច្ចខិតខំប្រឹងប្រែង រួមវិភាគទានក្នុងការជំរុញទំនាក់ទំនងចិន និងអាហ្សង់ទីនវិវឌ្ឍទៅមុខក្នុងយុគសម័យថ្មី !

សូមបញ្ជាក់ថា ក្រោមការអនុញ្ញាតិរបស់ប្រធានាធិបតី អាហ្សង់ទីន ស្ថានទូតអាហ្សង់ទីន ប្រចាំប្រទេសចិន បានធ្វើពិធីប្រគល់រង្វាន់នេះ ។ នេះជាលើកចុងក្រោយ ដែលរដ្ឋាភិបាល អាហ្សង់ទីន អាណត្តបច្ចុប្បន្នប្រគល់ពានរង្វាន់ថ្នាក់ជាតិជូន ចំពោះឥស្សរជនបរទេស គឺលោកអគ្គនាយក នៃអគ្គនាយកដ្ឋានវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន ៕ អត្ថបទ និងរូបភាព ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top