បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់សារព័ត៌មាន RTVI កាលពីថ្ងៃអង្គារថា ទីក្រុងមូស្គូបានត្រៀមខ្លួន រួចជាស្រេចដើម្បីដោះស្រាយជម្លោះ ដែលកំពុងបន្តជាមួយទីក្រុងគៀវ តាមរយៈមធ្យោបាយការទូតនៅពេលណាមួយ ។
ប្រភពដដែលបានឲ្យដឹងទៀតថា លោកបានកត់សម្គាល់ថា ប្រទេសរុស្ស៊ីមិនដែលបដិសេធ ជម្រើសបែបនេះទេ ហើយវាគឺជាទីក្រុងគៀវឯណោះទេ ដែលបានដកខ្លួនចេញពីកិច្ចចរចា នៅនិទាឃរដូវឆ្នាំ២០២២ ។
ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការ យោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីការពារប្រជាជនដែលនិយាយ ភាសារុស្សីនៃសាធារណរដ្ឋ Donbass ទាំងពីរដែលជា អតីតដែនដីអ៊ុយក្រែនហើយក្រោយមក ដែលវាបានប្រកាសឯករាជ្យពីក្រុងគៀវ ក្រោយការធ្វើរដ្ឋប្រហារឆ្នាំ ២០១៤ ដែលនាំឱ្យមានជម្លោះជាច្រើនឆ្នាំកន្លងមកហើយ។
រដ្ឋាភិបាលទីក្រុងមូស្គូ បាននិយាយម្តងហើយម្តងទៀតថា ខ្លួនត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សា ជាមួយទីក្រុងគៀវ ដរាបណាស្ថានភាពនៅលើដីត្រូវបានពិចារណា។
គួរឲ្យដឹងដែរថា កាលពីរដូវស្លឹកឈើជ្រុះ ឆ្នាំ២០២២ សាធារណរដ្ឋទាំងពីរ រួមជាមួយនឹងទឹកដីអ៊ុយក្រែន ចំនួនពីរផ្សេងទៀត បានចូលរួមជាមួយរុស្ស៊ីជាផ្លូវការ បន្ទាប់ពីការធ្វើប្រជាមតិ ជាបន្តបន្ទាប់រៀងគ្នារួចមកហើយ ៕
ប្រែសម្រួល៖ ស៊ុន លី