ព័ត៌មានអន្តរជាតិ

ថៃ៖ បែកធ្លាយសំឡេងមន្រ្តី ទារលុយសំណូក ១០លានបាត ពីឈ្មួញរត់ពន្ធសាច់ជ្រូក

Bangkok Post

បរទេស៖ ការស៊ើបអង្កេតលើខ្សែអាត់សំឡេង របស់មន្ត្រីម្នាក់ដែលទាមទារសំណូក ១០ លានបាតពីអ្នករត់ពន្ធសាច់ជ្រូកកំពុងដំណើរការ ដើម្បីកំណត់អត្តសញ្ញាណ មន្ត្រីដែលកំពុងសាកសួរ។ នេះបើតាមលោក Thamanat Prompow រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ របស់ប្រទេសថៃ។

យោងតាមសារព័ត៌មាន Bangkok Post របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Capt Thamanat កាលពីថ្ងៃចន្ទ បានប្រាប់អ្នកយកព័ត៌មាននៅសណ្ឋាគារ Nattapon Grand ក្នុងខេត្ត Nong Bua Lam Phu ក្នុងការឆ្លើយតបទៅនឹងសំណួរ អំពីការផ្សព្វផ្សាយខ្សែអាត់សំឡេង ដែលបង្ហាញពីមន្ត្រីម្នាក់កំពុងចរចា ជាមួយអ្នករត់ពន្ធសាច់ជ្រូក។

នៅក្នុងសំឡេងបែកធ្លាយនោះ អ្នករត់ពន្ធត្រូវបានគេឮថា កំពុងស្វែងរកជំនួយពីមន្ត្រីដើម្បីទម្លាក់ ការចោទប្រកាន់ព្រហ្មទណ្ឌ ជាថ្នូរនឹងប្រាក់ចំនួន ១០ លានបាត។

លោក Capt Thamanat បាននិយាយថា គាត់អាចកំណត់អត្តសញ្ញាណអ្នកផ្តល់ព័ត៌មានបាន នៅពេលដែលពួកគេចូលរួម យ៉ាងសកម្មក្នុងការងារសង្គម។ លោកបន្តថា ភ្នាក់ងារពាក់ព័ន្ធកំពុងស៊ើបអង្កេត ដើម្បីបញ្ជាក់ពីអត្តសញ្ញាណជនល្មើស។

ដោយឡែក សកម្មជនគឺលោក Thaikorn Polsuwan កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា បានដាក់លិខិតប្តឹងទៅ Sakdinai Numnu សមាជិកសភាគណបក្ស Move Forward សម្រាប់ខេត្តត្រាត និងជាប្រធានគណៈកម្មាធិការសភាកសិកម្ម និងសហករណ៍ ដើម្បីស្វែងរកការស៊ើបអង្កេតលើភាពមិនប្រក្រតី នៃការបោះចោលសាច់ជ្រូកខុសច្បាប់ចំនួន ៤.៥០០ តោន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top