ព័ត៌មានអន្តរជាតិ

នាយក​រដ្ឋមន្ត្រី​ថៃ ផ្តោត​លើ​ការ​ជំរុញ ​សេដ្ឋកិច្ច​ចំពេល​ មាន​ការ​ព្រួយ ​បារម្ភ​ពី​បំណុល​រដ្ឋ

Kyodo
" "

បាងកក ៖ នាយករដ្ឋមន្ត្រីថៃលោក ស្រេតថាថាវីស៊ីន បាននិងកំពុងផ្តោត លើការជំរុញសេដ្ឋកិច្ច ដែលធ្លាក់ចុះរបស់ប្រទេសថៃ ចាប់តាំងពីចូលកាន់តំណែង កាលពីថ្ងៃទី០៥ ខែកញ្ញា បន្ទាប់ពីជាប់គាំង នយោបាយជាច្រើនខែ ដែលបានរារាំងដល់ការបង្កើត រដ្ឋាភិបាលបន្ទាប់ពីការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា។

ខណៈពេលដែលថ្ងៃអង្គារ គឺជាថ្ងៃ ៣ខែដំបូងនៃរដ្ឋាភិបាលគណបក្សភឿថៃរបស់លោក ស្រេតថា លោកកំពុងប្រឈមមុខ នឹងការទទួលបានការគាំទ្រ ចំពោះការចែកចាយ (Digital walet) “កាបូបឌីជីថល” ដ៏ចម្រូងចម្រាស ចំពេលមានការព្រួយបារម្ភ អំពីការកើនឡើង នៃបំណុលរបស់រដ្ឋាភិបាល។

" "

ទ្វេដងក្នុងនាមជាប្រធានហិរញ្ញវត្ថុ លោក ស្រេត ថា អាយុ ៦១ឆ្នាំ បានលើកឡើងថា លោកមានគោលបំណង លើកកម្ពស់ការប្រើប្រាស់ តាមរយៈការផ្តល់ឱ្យនេះ ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចធំទីពីរ របស់អាស៊ីអាគ្នេយ៍ ដែលនៅតែស្ថិតនៅលើផ្លូវងើបឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ។

" "

នៅក្រោមគម្រោងកាបូបឌីជីថល រដ្ឋាភិបាលគ្រោង នឹងផ្តល់ប្រាក់ឌីជីថលចំនួន ១ម៉ឺបាត (២៨៧ ដុល្លារ) ដល់មនុស្សដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ ដើម្បីប្រើប្រាស់ក្នុងមូលដ្ឋានរបស់ពួកគេ ។

លោកស្រេតថា បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ថា “គម្រោងនេះ គឺដើម្បីបញ្ចូលលុយទៅក្នុងសេដ្ឋកិច្ច ដោយបើកឲ្យប្រជាពលរដ្ឋ ចំណាយ ក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាល ក្នុងគោលបំណង ធ្វើឲ្យសេដ្ឋកិច្ចរស់ឡើងវិញ”។ ដោយបានឈានដល់ ១១,១៣ពាន់ពាន់លានបាត ឬ ៦២,១៤ភាគរយនៃផលិតផលក្នុង ស្រុកសរុបនៅក្នុងខែកញ្ញា ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top