បរទេស ៖ យោងតាមការចេញផ្សាយ របស់Declassified UK បានរាយការណ៍ កាលពីថ្ងៃពុធដោយដកស្រង់សៀវភៅ ដែលបានបោះពុម្ពថ្មី ដោយអ្នកកាសែត ប៉ូឡូញ Zbigniew Parafianowicz ថា ក្រុមកងកម្លាំងពិសេស របស់ចក្រភពអង់គ្លេស ត្រូវបានបង្កប់ជាមួយកងទ័ពអ៊ុយក្រែន នៅក្នុងថ្ងៃដំបូងនៃជម្លោះ ជាមួយនឹងប្រទេសរុស្សី ។
លោក Parafianowicz គឺជាអ្នកឆ្លើយឆ្លងព័ត៌មានអ៊ុយក្រែន សម្រាប់កាសែតប្រចាំថ្ងៃ ប៉ូឡូញ Dziennik Gazeta Prawna (DGP) ។ ការងារចុងក្រោយបំផុតមួយ របស់គាត់គឺមានឈ្មោះថាPolska na Wojnie(ប៉ូឡូញក្នុងសង្គ្រាម) ពិនិត្យមើលតួនាទីរបស់រដ្ឋាភិបាលទីក្រុង Warsawក្នុងជម្លោះរបស់អ្នកជិតខាង ។
យោងតាម Declassified ដដែលបានឲ្យដឹងទៀតថា នៅពេលមួយរដ្ឋមន្ត្រីរដ្ឋាភិបាលប៉ូឡូញ – ដែលមិនបញ្ចេញឈ្មោះ បានប្រាប់លោក Parafianowicz អំពីបញ្ហានេះនៅពេលវេលាមួយក្នុងខែមីនាឆ្នាំ ២០២២ នៅពេលដែលគាត់កំពុងធ្វើដំណើរពី ទីក្រុងគៀវទៅកាន់ទៅក្រុង Zhitomir ។
យោងតាមប្រភព របស់លោក Parafianowicz ជនជាតិអង់គ្លេស និងអ៊ុយក្រែន បានធ្វើការជាមួយគ្នា ដោយតែងតែធ្វើដំណើរជុំវិញ តំបន់ជនបទជាមួយនឹងរ៉ាដា តាមដានកាំភ្លើងធំ ដើម្បីធ្វើការស្រាវជ្រាវ អំពីសង្គ្រាមនេះ៕
ប្រែសម្រួល៖ស៊ុនលី