ព័ត៌មានអន្តរជាតិ

លោកប្រធានរដ្ឋចិន Xi Jinping ជួបពិភាក្សាជាមួយ លោក Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោកស្រី Von der Leyen ប្រធានគណៈកម្មាធិការ សហភាពអឺរ៉ុប

នាថ្ងៃទី ៧ ខែធ្នូនេះ លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារ ជាមួយលោក Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោកស្រី Von der Leyen ប្រធានគណៈកម្មាធិការ សហភាពអឺរ៉ុប ដែលអញ្ជើញចូលរួមកិច្ចជំនួបមេដឹកនាំចិន -សហភាពអឺរ៉ុបលើកទី ២៤ នៅប្រទេសចិន នៅសណ្ឋាគាររដ្ឋDiaoyutai ។

លោក Xi Jinping បានថ្លែងថា ចាប់តាំងពីចុងឆ្នាំ២០២២មក លោកនិងលោកស្រីប្រធានទាំងពីររូប បានមកបំពេញទស្សនកិច្ចនៅចិនជាបន្តបន្ទាប់ ហើយកិច្ចសន្ទនា ជាន់ខ្ពស់ចិន-សហភាពអឺរ៉ុប ក្នុងវិស័យយុទ្ធសាស្ត្រ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ភាពបៃតង និងឌីជីថល ទទួលបានលទ្ធផលជាផ្លែផ្កា ដែលស្របទៅ តាមផលប្រយោជន៍របស់ភាគីទាំងពីរ និងការរំពឹងទុករបស់ប្រជាជន ។

លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ននេះ ពិភពលោកកំពុងឆ្លងកាត់បម្រែបម្រួលនិម្មាបនកម្មដ៏សំខាន់ដែលមិនធ្លាប់ជួបក្នុងរយៈពេលមួយសតវត្ស ហើយទំនាក់ទំនងចិន-សហភាពអឺរ៉ុបគឺពាក់ព័ន្ធនឹងសន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក ។
ប្រទេសចិននិងសហភាពអឺរ៉ុប គួរតែធ្វើជាដៃគូសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក បង្កើនទំនុកចិត្តខាងនយោបាយ ប្រមូលផ្តុំគំនិត ឯកភាពជាយុទ្ធសាស្ត្រ ពង្រឹងទំនាក់ទំនងផលប្រយោជន៍ លុបបំបាត់ការរំខានគ្រប់បែបយ៉ាង ពង្រឹងកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ ដើម្បីផ្តល់ផលប្រយោជន៍ ដល់ប្រជាជន នៃភាគីទាំងពីរ ។ យើងគួរតែរួមគ្នាឆ្លើយតបទៅ នឹងបញ្ហាប្រឈមជាសកល ហើយពួតដៃគ្នា ដើម្បីជំរុញស្ថិរភាពនិង វិបុលភាពពិភពលោក ៕ អត្ថបទ និងរូបភាព ដោយវិទ្យុ មិត្តភាពកម្ពុជាចិន

To Top