ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ អ្វីដែលខ្វះខាត ក្នុងការធ្វើ អភិបាលកិច្ច អាកាសធាតុសកល មិនត្រឹមតែជាពាក្យ សន្យាតាមតែមាត់ប៉ុណ្ណោះទេ ថែមទាំងក៏រឹត តែជាប្រតិបត្តិការ ជាក់ស្តែងផងដែរ

“ខ្ញុំបានមើលឃើញ ទួរប៊ីនខ្យល់ បន្ទះថាមពលសូឡា និងឧបករណ៍ផ្ទុកថាមពល រាប់ពាន់ថាមពលអគ្គិសនី ត្រូវបានបញ្ជូន ទៅដល់ទីក្រុង ប៉េកាំង តាមរយៈខ្សែបណ្តាញ ចែកចាយអគ្គិសនី ។ កិច្ចខិតខំប្រឹងប្រែង របស់ប្រទេសចិន ក្នុងការឆ្លើយតបនឹងបម្រែបម្រួល អាកាសធាតុមានភាពអស្ចារ្យ គួរឱ្យភ្ញាក់ផ្អើរណាស់” ។ នាពេលថ្មីៗកន្លងទៅនេះ លោក Neil Bush ស្ថាបនិកនិងជាប្រធាន ក្រុមប្រឹក្សាភិបាល នៃមូលនិធិទំនាក់ទំនង រវាងអាមេរិកនិងចិន បានពិពណ៌នាអំពីទិដ្ឋភាព ដែលលោកបានមើលឃើញ នៅតំបន់វាលខ្សាច់ និងវាលថ្មខ្សាច់ដែលឋិតនៅតំបន់ភាគពាយ័ព្យ នៃប្រទេសចិនកាលពីដើមឆ្នាំនេះ ។

គិតត្រឹមចុងខែកញ្ញា ឆ្នាំនេះ ចំណុះសរុប នៃ ការផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ថ្មី របស់ចិនបានជាប់ចំណាត់ថ្នាក់លេខមួយ លើពិភពលោកក្នុង រយៈពេល ១៤ ឆ្នាំជាប់ៗគ្នា ហើយចំណុះសរុប នៃការផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ របស់ចិនក៏បានជាប់ ចំណាត់ថ្នាក់លេខមួយ លើពិភពលោកក្នុងរយៈពេល ១៣ ឆ្នាំជាប់ៗគ្នាផងដែរដែលត្រូវ ជាលើសពី ៥០ ភាគរយនៃទីផ្សារសកល ។ នាពេលបច្ចុប្បន្ននេះ ចំណុះសរុបនៃការផលិត ថាមពលអគ្គិសនីដើរដោយប្រព័ន្ធ PV នៅទូទាំងពិភពលោក មានចំនួនជិតពាក់កណ្តាល នៅក្នុងប្រទេសចិន រថយន្តដើរដោយ ថាមពលស្អាតមានចំនួនលើស ពីពាក់កណ្តាលកំពុង បើកបរនៅក្នុងប្រទេសចិន ហើយទំហំផ្ទៃដីដាំដុះ រុក្ខជាតិបៃតងថ្មី នៅទូទាំងពិភពលោក ប្រហែលមានមួយភាគបួន គឺមកពីប្រទេសចិន ។ល។

ឆ្លងតាមរយៈទិន្នន័យទាំងនេះ វាធ្វើឱ្យអ្នកផង មិនពិបាកយល់ថា ហេតុអ្វីបានជាការរួម ចំណែករបស់ប្រទេសចិន អាចទទួលបានការយកចិត្តទុក ដាក់ពីបណ្តាភាគីនានានៅ ក្នុងមហាសន្និបាតភាគីហត្ថលេខីលើកទី ២៨ នៃ《អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ》(COP28)ដែលកំពុង បើកធ្វើនៅទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ។

បច្ចុប្បន្ននេះ មនុស្សគ្រប់គ្នា នៅលើភពផែនដីប្រហែលមាន ចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា ធាតុអាកាសជ្រុលខ្លាំង កើតមានជាញឹកញាប់ បម្រែបម្រួល អាកាសធាតុបាន ក្លាយជាវិបត្តិពិតប្រាកដ ។ អង្គការឧតុនិយមពិភពលោកបានចេញផ្សាយរបាយការណ៍ នាថ្ងៃបើកមហាសន្និបាត COP28 ដោយបានប្រកាសថា ឆ្នាំ ២០២៣ ជាឆ្នាំដ៏ក្តៅបំផុត ក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ចាប់ពីមានកំណត់ត្រា មកនៅទូទាំងពិភពលោក ។

ដោយសារតែប្រឈម មុខ នឹងការសាកល្បងដ៏តឹងរ៉ឹង បានជាមហាសន្និបាត COP28 លើកនេះរំពឹងថា នឹងធ្វើការបូកសរុប ជាសកលជាលើក ដំបូង តាមរយៈសភាព ការណ៍អនុវត្ត «កិច្ចព្រមព្រៀងទីក្រុង ប៉ារីស» ដើម្បីរកបានគម្លាត ក៏ដូចជាដាស់តឿន ឱ្យអ្នកផងទាំងពួង ចាត់ប្រតិបតិ្តការកាន់ តែមានប្រសិទ្ធភាព ក្នុងន័យកាត់បន្ថយ ការប្រើប្រាស់ ថាមពលហ្វូស៊ីល និងការបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់ ហើយធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីកំណត់កម្រិតឡើង ក្តៅនៃសីតុណ្ហភាពឱ្យស្ថិតនៅរង្វង់ ១,៥ អង្សា ។

ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ ដ៏ធំបំផុតលើទូទាំង ពិភពលោក ប្រទេសចិន បានដើរតួនាទីជំរុញ ដ៏សំខាន់ក្នុងការជំរុញការឈាន ដល់និងការចូលជាធរមាន នៃ«កិច្ចព្រមព្រៀងប៉ារីស » ហើយក៏បានធ្វើកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនដើម្បីសម្រេច បាននូវគោលដៅយូរអង្វែង ជាប់រហូតផងដែរ ។ ប្រទេសចិនបានចាត់ទុកការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុជាយុទ្ធសាស្ត្រជាតិ បានអភិវឌ្ឍថាមពលកកើតឡើងវិញ ជំរុញការកែសម្រួល នៃឧស្សាហកម្ម ថាមពលនិង រចនាសម្ព័ន្ធ គមនាគមន៍និងដឹកជញ្ជូន ក៏ដូចជាបង្កើតទីផ្សារកាបូន ដែលមានទ្រង់ទ្រាយធំបំផុត ក្នុងការគ្របដណ្តប់ លើការបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់លើពិភពលោក ។ល។ នៅឆ្នាំ ២០២២ ការបញ្ចេញកាបូនិចរបស់ចិនបានធ្លាក់ចុះលើសពី ៥១ ភាគរយបើប្រៀបធៀប នឹងឆ្នាំ ២០០៥ ហើយអនុបាត នៃការប្រើប្រាស់ថាមពលឥន្ធនៈមិនមែនហ្វូស៊ីលបានឡើងដល់ ១៧,៥ ភាគរយ ។

អ្វីដែលខ្វះខាត ក្នុងការ ធ្វើអភិបាលកិច្ចអាកាស ធាតុសកល មិនត្រឹមតែជាពាក្យសន្យា តាមតែមាត់ប៉ុណ្ណោះទេ ថែមទាំងក៏រឹតតែ ជាប្រតិបត្តិការ ជាក់ស្តែងផងដែរ ។ ការឆ្លើយតបនឹងបម្រែបម្រួល អាកាសធាតុ គ្មានប្រទេសណាមួយអាចគេចវេះរួចបានទេ ។ ការអនុវត្តពហុភាគី និយមដែលចាត់ ទុកអង្គការ សហប្រជាជាតិជាស្នូល ឆ្លើយតបយ៉ាងពេញលេញ ចំពោះកង្វល់ របស់ប្រទេស កំពុងអភិវឌ្ឍន៍ សាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបតិ្តការ ដើម្បីជំរុញការធ្វើបរិវត្តកម្ម បៃតង ទើបជាមធ្យោបាយជាមូលដ្ឋាន សម្រាប់ការឆ្លើយតបនឹងបម្រែបម្រួល អាកាសធាតុរបស់មនុស្សជាតិ ៕ អត្ថបទនិងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន

To Top