ព័ត៌មានអន្តរជាតិ

លោក Putin រុស្សីនិង អ៊ីរ៉ង់ កំពុងកសាង ទំនាក់ទំនង យ៉ាងមានសន្ទុះឡើង

Sputnik

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រាប់សមភាគីអ៊ីរ៉ង់ លោក Ebrahim Raisi ថារដ្ឋាភិបាលទីក្រុងមូស្គូ និងតេហរ៉ង់ បានបង្កើតទំនាក់ទំនងរឹងមាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជាលទ្ធផល បានជំរុញសេដ្ឋកិច្ចរៀងៗខ្លួន។

គួរឲ្យដឹងដែរថា ប្រធានាធិបតី​អ៊ីរ៉ង់​បានធ្វើដំណើរ ​មក​ដល់​ក្រុង​ម៉ូស្គូ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ដោយមេដឹកនាំទាំងពីរ បានពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាប្រឈមជាសកល កាន់តែទូលំទូលាយ រួមទាំងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ផង។

លោក Putin បានថ្លែងប្រាប់លោក Raisi ដោយចង្អុល ទៅកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល និង ការអប់រំហើយដៃគូផ្សេងៗទៀត ក៏កំពុងវិនិយោគលើផ្លូវដែក របស់អ៊ីរ៉ង់ ដែលគ្រោងនឹងក្លាយជា ផ្នែកមួយនៃច្រករបៀងដឹកជញ្ជូន អន្តរជាតិខាងជើង-ខាងត្បូង (INSTC)។

គួរឲ្យដឹងដែរថា បណ្តាញផ្លូវសមុទ្រ ផ្លូវដែក និងផ្លូវហាយវេរបស់(INSTC) ដែលលាតសន្ធឹងលើចម្ងាយជាង ៧២០០គីឡូម៉ែត្រ ត្រូវបានរចនាឡើង ដើម្បីភ្ជាប់ទីក្រុង St. Petersburg របស់ប្រទេសរុស្ស៊ី នៅលើសមុទ្របាល់ទិក ទៅកាន់ទីក្រុង Mumbai ក្នុងប្រទេសឥណ្ឌាតាមរយៈសមុទ្រ Caspian និងអ៊ីរ៉ង់ហើយ គម្រោងនេះចាប់ផ្តើម​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០២​មក មាន​ប្រទេស ​សរុប​ចំនួន ១១ចូលរួម៕

ប្រែសម្រួល៖ស៊ុនលី

To Top