ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ប្រកាសអាសន្ន បញ្ហាអគ្គិសនី

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ ក្រុមហ៊ុនអគ្គិសនីរដ្ឋUkrenergo បានអះអាងថា រដ្ឋាភិបាលអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ បានស្នើសុំជំនួយសង្គ្រោះបន្ទាន់ ពីប្រទេសប៉ូឡូញ រូម៉ានី និងស្លូវ៉ាគី ខណៈដែលសីតុណ្ហភាពត្រជាក់ បានបណ្តាលឱ្យមានការខ្វះខាត ថាមពល នៅក្នុងបណ្តាញអគ្គិសនី នៅស្ទើរទូទាំងប្រទេស ។

តម្រូវការអគ្គិសនី បានកើនឡើងខ្ពស់ជាងអ្វី ដែលបណ្តាញ ក្រុមហ៊ុន Ukrenergo អាចទ្រទ្រង់បាន នៅពេលដែលព្រិលធ្លាក់ ក្នុងទីក្រុងគៀវ ហើយសីតណ្ហភាព បានធ្លាក់ចុះដល់ -៤ អង្សាសេ ហើយ ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងនាំចូលថាមពលពីប្រទេស ជិតខាងរបស់អ៊ុយក្រែន។

ក្រុមហ៊ុនបានបន្ថែមថា ការរឹតបន្តឹងថាមពល មិនទាន់ត្រូវ បានគ្រោងទុកនៅឡើយទេ ប៉ុន្តែបានជំរុញឱ្យប្រជាជនអ៊ុយក្រែន សន្សំសំចៃអគ្គិសនី ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីធានាថាវាត្រូវបានប្រើប្រាស់គ្រប់គ្រាន់ តាមពេលវេលាចាំបាច់។

គួរឲ្យដឹងដែរថា យុទ្ធនាការបាញ់មីស៊ីល របស់រុស្ស៊ី បានបញ្ចប់ក្នុងខែមីនា ហើយទីក្រុងគៀវ បានប្រកាសដោយជោគជ័យថា ខ្លួនបានស្ដារបណ្តាញ ថាមពលឡើងវិញ និងបានបន្តការនាំចេញនៅក្នុងខែមេសា ដោយអរគុណលោកខាងលិច សម្រាប់ជំនួយទាំងនោះផង៕

ប្រែសម្រួល៖ស៊ុនលី

To Top