ព័ត៌មានអន្តរជាតិ

ព្រះអង្គម្ចាស់ អារ៉ាប៊ីសាអូឌីតមួយអង្គ ធ្លាក់យន្តហោះស្លាប់

ប្រភព ៖ AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រាជទាយាទអារ៉ាប៊ីសាអូឌីត បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ព្រះអង្គម្ចាស់ Talal bin Abdulaziz bin Bandar bin Abdulaziz Al Saud បានទទួលមរណភាព ក្នុងជន្មាយុ ៦២ឆ្នាំ ។

សេចក្តីរាយការណ៍ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ បានអះអាងថា ព្រះអង្គម្ចាស់ត្រូវបានសោយទិវង្គត នៅក្នុងការធ្លាក់យន្តហោះពោល គឺអំឡុង​ពេល​ហ្វឹកហាត់​ជាមួយ​កង​ទ័ព​អាកាស​ អារ៉ាប៊ីសាអូឌីត ។

រាជវង្សអារ៉ាប៊ីសាអូឌីត បានប្រកាសពីការសោយទិវង្គត របស់ព្រះអង្គម្ចាស់ក្នុងសេចក្តីថ្លែងការណ៍ ខ្លីមួយដោយនិយាយថា ការបួងសួងដល់ព្រះសព របស់ព្រះរាជាដែលសោយទិវង្គត នឹងត្រូវធ្វើឡើងនៅវិហារអ៊ីស្លាម Imam Turki bin Abdullah ក្នុងទីក្រុង Riyadh ។

ព្រះអង្គម្ចាស់ Talal bin Abdulaziz គឺជាបុត្ររបស់ព្រះអង្គម្ចាស់ Bandar និងជាចៅប្រុសរបស់ស្តេចអារ៉ាប៊ីសាអូឌីតទីមួយ គឺស្តេច Abdulaziz ។ កើតនៅឆ្នាំ១៩៦១ ទ្រង់គឺជាវរសេនីយ៍ឯក នៅក្នុងកងទ័ពអាកាស អារ៉ាប៊ីសាអូឌីត ហើយបានបម្រើការជាជំនួយការ ប្រធានផ្នែកចារកម្មនៅ GIP ដែលជាទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អារ៉ាប៊ីសាអូឌីត ពីឆ្នាំ២០០៤ដល់ឆ្នាំ២០១២ ៕

ប្រែសម្រួល៖ស៊ុនលី

To Top