ព័ត៌មានអន្តរជាតិ

Update ៖ អគ្គលេខាធិការ UN ជំរុញឲ្យសហគមន៍អន្តរជាតិ ប្រឹងប្រែងដើម្បីជួយបញ្ចប់ បញ្ហានៅតំបន់ហ្គាហ្សា

Xinhua

អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ លោក Antonio Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) បានជំរុញឲ្យសហគមន៍ អន្តរជាតិឱ្យខិតខំប្រឹងប្រែង តាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចប់ភាពឈឺ ចាប់របស់ពលរដ្ឋ នៅក្នុតំបន់ហ្គាហ្សា ។

លោកអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ បានប្រាប់កិច្ចប្រជុំបន្ទាន់ របស់ក្រុមប្រឹក្សាសន្តិសុខស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា រួមទាំងចោទសំណួរ ទៅលើបញ្ហាប៉ាឡេស្ទីនថា “ពលរដ្ឋនៅតំបន់ហ្គាហ្សា កំពុងសម្លឹងមើល ការជួយជ្រោមជ្រែង ហើយសហគមន៍អន្តរជាតិ ត្រូវតែធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីបញ្ចប់ការដោះស្រាយរបស់ពួកគេ” ។

មន្ត្រីជាន់ខ្ពស់ នៃអង្គការសហប្រជាជាតិ បានថ្លែងយ៉ាងដូច្នេះថា មានហានិភ័យខ្ពស់នៃការដួលរលំ នៃប្រព័ន្ធជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា ដែលនឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរបំផុត ។

លោក Guterres បានព្រមានថា “មិនមានការការពារប្រកបដោយប្រសិទ្ធភាពចំពោះជនស៊ីវិលនោះទេ” ។

លោកបានថ្លែងថា ពលរដ្ឋដែលជាជនជាតិប៉ាឡេស្ទីន ជាង១៧.០០០នាក់ត្រូវបានគេរាយការណ៍មកថា ត្រូវបានសម្លាប់ចាប់ តាំងពីការចាប់ផ្តើមប្រតិបត្តិការ យោធារបស់អ៊ីស្រាអ៊ែល ក្នុងនោះរួមមានស្ត្រីជាង៤.០០០នាក់ និងកុមារ៧.០០០នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top