ព័ត៌មានអន្តរជាតិ

ចំនួនអន្តោប្រវេស ខុសច្បាប់ ចូលប្រទេសអាមេរិក កើនឡើងដល់កំណត់ត្រា ក្នុងរយៈពេលមួយថ្ងៃ

AFP

បរទេស៖Fox News បានរាយការណ៍ថា ជនចំណាកស្រុក ចំនួនប្រមាណជា១២០០០នាក់ បានឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក និងម៉ិកស៊ិកកាលពីថ្ងៃអង្គារប៉ុណ្ណោះ ។
អន្តោប្រវេសន៍ខុសច្បាប់ បានហក់ឡើងយ៉ាងខ្លាំង ក្រោមការដឹកនាំ របស់ប្រធានាធិបតី អាមេរិក Joe Biden ដោយគណបក្សសាធារណៈរដ្ឋបានជំរុញ ឱ្យគណបក្សប្រជាធិបតេយ្យដោះស្រាយវិបត្តិជាថ្នូរ នឹងការផ្តល់មូលនិធិបន្ថែមទៀត សម្រាប់ជម្លោះអ៊ុយក្រែន។

ចំនួននេះត្រូវបានគេមើលឃើញថា ជាចំនួនដ៏ខ្ពស់បំផុតមិនធ្លាប់មានកត់ត្រាក្នុងថ្ងៃតែមួយ ហើយកើតឡើងបន្ទាប់ពីកំណត់ត្រា ប្រចាំខែនៃការឆ្លងកាត់ចំនួន២៦៩៧៣៥ គិតក្នុងខែកញ្ញា។

គួរឲ្យដឹងដែរថា គិតមកទល់ពេលនេះមនុស្ស ប្រមាណជា២,៤៧លាននាក់ ដែលមិនធ្លាប់មានពីមុន បានឆ្លងកាត់ព្រំដែន ក្នុងអំឡុងឆ្នាំសារពើពន្ធ២០២៣ដោយបំបែកកំណត់ត្រា ពីមុនដែលបានកំណត់ ក្នុងឆ្នាំ២០២២និង២០២១នេះបើយោងតាមទិន្នន័យគយ និងការការពារព្រំដែន សហរដ្ឋអាមេរិក (CBP) ៕

ប្រែសម្រួល៖ស៊ុនលី

To Top