ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បំផ្លាញ​វិហារ​អ៊ីស្លាម ​ចំណាស់​ជាងគេ និង​ធំជាងគេ​មួយ នៅ​តំបន់ហ្គាហ្សា

រូបភាព៖ Afp

ហ្គាហ្សា៖ ប្រភពសន្តិសុខប៉ាឡេស្ទីន បានឲ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអែល បានបំផ្លាញកាលពីថ្ងៃសុក្រ ដែលជាវិហារអ៊ីស្លាមចំណាស់ជាងគេ និងធំជាងគេនៅក្នុងទីក្រុងហ្គាហ្សា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ប្រភពបានប្រាប់កាសែតស៊ិនហួថា “វិហារ Al-Omari Grand Mosque ដែលជាវិហារដ៏ធំ និងចំណាស់ជាងគេបំផុត នៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប ត្រូវបានបំផ្លាញយ៉ាងខ្ទេចនៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល” ។

វិហារ Omari ត្រូវបានបង្កើតឡើងជាង ១,៤០០ ឆ្នាំមុន ជាមួយនឹងផ្ទៃដីប្រហែល ៤,១០០ ម៉ែត្រការ៉េ។ អណ្តូងរ៉ែ របស់វាត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារ ដោយកាំភ្លើងធំ របស់អ៊ីស្រាអែលកាលពី ៣សប្តាហ៍មុន។

ក្រុមហាម៉ាស ដែលជាក្រុមសកម្មប្រយុទ្ធ គ្រប់គ្រងតំបន់ហ្គាហ្សា បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល ដែលផ្តោតលើ “វិមានប្រវត្តិសាស្ត្រដ៏សំខាន់ និងជាកន្លែងសម្គាល់សាសនានៅក្នុងទីក្រុងហ្គាហ្សា”។

វា​បាន​កត់​សម្គាល់​ថា រហូត​មក​ដល់​ពេល​នេះ កងទ័ព​អ៊ីស្រាអែល​បាន​បំផ្លាញ​វិហារ​ឥស្លាម​ ចំនួន ១០៤ និង​ព្រះវិហារ​ចំនួន ៣ នៅ​ទូទាំង​តំបន់ហ្គាហ្សាស្រ្ទីប។

លោក Atid Abu Seif រដ្ឋមន្ត្រីក្រសួងវប្បធម៌ប៉ាឡេស្ទីន បានលើកឡើងថា ការវាយប្រហាររបស់អ៊ីស្រាអែលបានបំផ្លាញ ផ្នែកភាគច្រើននៃទីក្រុងចាស់ រួមទាំងអគារប្រវត្តិសាស្ត្រ វិហារអ៊ីស្លាម សារមន្ទីរ និងកន្លែងបុរាណវត្ថុ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top