ព័ត៌មានអន្តរជាតិ

ចិន ប្តេជ្ញាពង្រឹងការអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការសន្តិសុខ ជាមួយបណ្តាប្រទេស កោះប៉ាស៊ីហ្វិក

ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន លោក Wang Xiaohong បានឲ្យដឹងថា ប្រទេសចិន មានឆន្ទៈក្នុងការធ្វើការជាមួយអ្នកចូលរួមទាំងអស់ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការសន្តិសុខ និងជួយកែលម្អសមត្ថភាព របស់ប្រទេសកោះប៉ាស៊ីហ្វិក ក្នុងការអនុវត្តច្បាប់ ប្រកបដោយវិជ្ជាជីវៈ ការប្រយុទ្ធនឹងឧក្រិដ្ឋកម្ម និងបញ្ជាប្រតិបត្តិការ។

លោក Wang បានធ្វើការកត់សម្គាល់នៅពេលថ្លែងសុន្ទរកថា នៅឯកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីលើកទីពីរ ស្តីពីការកសាងសមត្ថភាពប៉ូលិស និងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសកោះប៉ាស៊ីហ្វិកនៅទីក្រុងប៉េកាំង។

កិច្ចសន្ទនានេះត្រូវបានដឹកនាំដោយលោក Wang និងរដ្ឋមន្ត្រីប៉ូលីស និងពន្ធនាគាររបស់ គណៈប្រតិភូមកពីកោះសូឡូម៉ុន, តុងហ្គា, គីរីបាទី, វេញូទូស, ប៉ាពូញូហ្គីណេ និងកោះខូក បានចូលរួមកិច្ចសន្ទនានេះ។

លោកបានកត់សម្គាល់ថា ប្រទេសចិន មានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិក ហើយរួមគ្នាកសាងសហគមន៍កាន់តែជិតស្និទ្ធជាមួយនឹងអនាគតរួមគ្នាក្នុងផ្នែកសន្តិសុខ ស្របតាមគោលការណ៍នៃវិជ្ជាជីវៈ ប្រសិទ្ធភាព និងមិត្តភាព និងបើកចំហ តម្លាភាព និងសុច្ឆន្ទៈ”។

លោក Faualo បានឲ្យដឹផងដែរថា លោកមានឆន្ទៈ ក្នុងការធ្វើការជាមួយភាគីទាំងអស់ ដើម្បីជំរុញយន្តការកិច្ចសន្ទនា ថ្នាក់រដ្ឋមន្ត្រីដ៏ល្អ និងអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

កិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីលើកទី២ បានទទួលស្គាល់យ៉ាងពេញទំហឹង នូវលទ្ធផលជាផ្លែផ្កា ដែលសម្រេចបានតាំងពីលើកទី១ និងឈានដល់ការឯកភាពទូលំទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត៕

ប្រែសម្រួល ឈូក បូរ៉ា

រូបភាព៖ Xinhua

To Top