បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងជំរុញសមាជិកសភាឱ្យយល់ព្រម លើការលក់គ្រាប់រថក្រោះចំនួន ៤៥,០០០ គ្រាប់ទៅឱ្យអ៊ីស្រាអែល ដោយកត់សំគាល់ថា កិច្ចព្រមព្រៀងនេះកំពុងប្រឈមមុខនឹង ការត្រួតពិនិត្យចំពេល មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីជនស៊ីវិលនៅហ្គាហ្សា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា មានតម្លៃជាង ៥០០ លានដុល្លារ ការលក់ដ៏មានសក្ដានុពលនឹងគ្រាប់ទំហំ ១២០ មិល្លីម៉ែត្ររបស់អ៊ីស្រាអែល ដែលត្រូវបានប្រើប្រាស់ដោយរថក្រោះប្រយុទ្ធដ៏សំខាន់ Merkava, នេះបើយោងតាមប្រភពមិនបញ្ចេញឈ្មោះចំនួន ៤ បានប្រាប់សារព័ត៌មានកាលពីថ្ងៃសុក្រ។ សភាអាមេរិកត្រូវតែអនុញ្ញាតការផ្ទេរនេះ មុនពេលវាដំណើរការ ប៉ុន្តែសមាជិកសភាមួយចំនួននៅតែមានការសង្ស័យ។
លោក Josh Paul អតីតមន្ត្រីក្រសួងការបរទេសអាមេរិក ដែលបានលាលែងពីតំណែងកាលពីខែតុលា ដើម្បីប្រឆាំងនឹង “ការគាំទ្រទាំងបិទភ្នែក” របស់វ៉ាស៊ីនតោនចំពោះអ៊ីស្រាអែល បាននិយាយថា “សំណើនេះបានទៅគណៈកម្មាធិការនៅដើមសប្តាហ៍នេះ ហើយពួកគេត្រូវបានគេសន្មត់ថាមាន ២០ ថ្ងៃដើម្បីពិនិត្យមើលករណីអ៊ីស្រាអែល។
មន្ត្រីបច្ចុប្បន្នបានបញ្ជាក់ ពីការអត្ថាធិប្បាយរបស់លោក Paul ដោយសង្កេតឃើញថា ក្រសួងការបរទេស បានជំរុញសភាឱ្យអនុម័តការលក់ដ៏ធំ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោម “ការត្រួតពិនិត្យក្រៅផ្លូវការ” ដោយគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភា និងសភា៕
ប្រែសម្រួលៈ ណៃ តុលា