ព័ត៌មានអន្តរជាតិ

លោក Zelensky និងលោក Orban​ ឆ្លៀតបានជួបគ្នា នៅអាហ្សង់ទីន

xinhua

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានឆ្លៀតយកឱកាសមួយ នៅក្នុងពិធីកាន់តំណែងមេដឹកនាំថ្មី របស់ប្រទេសអាហ្សង់ទីន ដើម្បីជជែកយ៉ាងខ្លី ជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែលបច្ចុប្បន្នរដ្ឋាភិបាល របស់គាត់បានគំរាមបិទកញ្ចប់ជំនួយ ដ៏សំខាន់សម្រាប់ទីក្រុងគៀវ ពីសហភាពអឺរ៉ុប ។

វីដេអូដែលបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងវីដេអូមួយនៅលើ YouTube របស់ព្រឹទ្ធសភាអាហ្សង់ទីន បានបង្ហាញ Zelensky បាននិយាយជាមួយលោក Orban ក្នុងពិធីឡើងកាន់តំណែង កាលពីថ្ងៃអាទិត្យសម្រាប់ប្រធានាធិបតីអាហ្សង់ទីន Javier Milei ក្នុងទីក្រុង Buenos Aires ។

ក្នុងវិដេអូនោះគេអាចឃើញបានដែរថា មេដឹកនាំទាំងពីរកំពុង សម្លឹងមើលគ្នាទៅវិញទៅមក ហើយធ្វើកាយវិការនៅពេលពួកគេនិយាយ ខណៈពេលដែលភ្ញៀវ VIP ផ្សេងទៀតនៅក្នុងព្រឹត្តិការណ៍ជជែក ជាមួយគ្នានៅក្បែរនោះផងដែរ។

ទោះបីជាយ៉ាងណាក្តីវីដេអូ ​ទាំង​នោះ​មិន​រួម​បញ្ចូល​សំឡេង​នៃ​ការ​សន្ទនា ZelenskyនិងលោកOrban ទេ។ ប្រធានបុគ្គលិករបស់ Zelensky លោក Andrey Yermak បាននិយាយកាលពីថ្ងៃពុធថា គាត់កំពុងព្យាយាមរៀបចំកិច្ចប្រជុំផ្លូវការរវាងលោក Zelensky ជាមួយនឹងលោក Orbanផងដែរនាពេលខាងមុខ ។
ដោយឡែករដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា កិច្ចប្រជុំបែបនេះនឹងសមហេតុផល ប្រសិនបើមានឱកាសខ្លះ ដែលវានឹងមាន លទ្ធផលវិជ្ជមាន ៕

ប្រែសម្រួល៖ស៊ុនលី

To Top