ព័ត៌មានអន្តរជាតិ

ថៃ៖ អ្នកទោសម្នាក់រត់គេចខ្លួន ទាំងលឹង្គជាប់ទុយោ ក្រោយពីគ្រូពេទ្យវះកាត់ជួយសង្គ្រោះ ដោយសារតែចាក់ថ្នាំពង្រីកលឹង្គ

Capture from TV

អ្នកទោសម្នាក់ដែលបានរត់ចេញពីបន្ទប់វះកាត់ នៃមន្ទីរពេទ្យ Bang Lamung ក្រោយពីទទួលការវះកាត់ការឆ្លងមេរោគលើលិង្គកាលពីថ្ងៃសៅរ៍ ត្រូវបានចាប់ខ្លួនមកវិញហើយ ។ នេះបើតាមការប្រកាសរបស់ នាយកដ្ឋានកែប្រែរបស់ថៃ កាលពីថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកទោសឈ្មោះ ថាណាផាត់ ម៉ាយ៉ុត អាយុ ៣៧ ឆ្នាំ ត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យ វេលាម៉ោងប្រហែល ៧ ព្រឹក ដោយមន្ត្រីនាយកដ្ឋានកែប្រែ ខណៈកំពុងលាក់ខ្លួននៅលើដំបូល អគារមួយជាន់នៃកន្លែងចិត្តវិទ្យា ដែលមានចម្ងាយប្រហែល ២០ ម៉ែត្រពីបន្ទប់វះកាត់។

ថាណាផាត់ ដែលកំពុងជាប់ពន្ធនាគារ Pattaya Remand បន្ទាប់ពីត្រូវបានកាត់ទោសនៅក្នុងករណីលួចនោះ គឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Bang Lamung កាលពីថ្ងៃទី៦ ខែធ្នូ បន្ទាប់ពីទទួលរងការឆ្លងមេរោគធ្ងន់ធ្ងរ ពីការចាក់ថ្នាំដើម្បីពង្រីកលិង្គ។ ក្រោយពីវះកាត់រួច អ្នកទោសរូបនេះ ត្រូវបានគេយកទៅដាក់ក្នុងបន្ទប់ សម្រាប់អ្នកជំងឺនៅជាន់ទី៧ ។

អ្នកទោសបានកាត់ច្រវាក់ជុំវិញកជើង របស់គាត់ដោយប្រើដង្កាប់ ហើយបានរត់ចេញពីបន្ទប់នៅម៉ោងប្រហែល ២ទៀបភ្លឺថ្ងៃសៅរ៍។ ការបាត់ខ្លួនរបស់អ្នកទោសរូបនេះ បានជំរុញឱ្យមានការស្វែងរក។ មន្ត្រីពន្ធនាគារបានស្រាវជ្រាវ តំបន់ជុំវិញមន្ទីរពេទ្យកាលពីថ្ងៃសៅរ៍ ប៉ុន្តែមិនបានជោគជ័យទេ។ បន្ទាប់មក ពួកគេបានឆែកឆេរអគារទាំងអស់ នៅក្នុងបរិវេណមន្ទីរពេទ្យ ដោយជឿថា គាត់មិនអាចទៅឆ្ងាយបានទេ ដោយសារតែទុយោសុងទឹកនោម នៅតែបញ្ចូលក្នុងលិង្គរបស់គាត់។

ទីបំផុតគេបានប្រទះឃើញ អ្នកទោសដែលគេចខ្លួននេះ ដេកលើដំបូលអគារក្បែរនោះ។ ក្រោយមក អ្នកទោស ត្រូវបាននាំទៅមន្ទីរពេទ្យ ដើម្បីអនុវត្តបទឧក្រិដ្ឋឡើងវិញ ហើយបន្ទាប់មកទៅកាន់ប៉ុស្តិ៍ប៉ូលីស Bang Lamung ជាកន្លែងដែលគាត់ត្រូវបានចោទប្រកាន់ ពីបទរត់គេចខ្លួនក្នុងពេលកំពុងឃុំខ្លួន ដែលជាឧក្រិដ្ឋកម្មដែលអនុវត្តទោស ដាក់ពន្ធនាគាររហូតដល់បីដង ឬពិន័យជាប្រាក់ រហូតដល់ ៦០.០០០បាត ៕

ប្រែសម្រួលៈ ណៃ តុលា

To Top