ព័ត៌មានអន្តរជាតិ

កម្មវិធី«ប្រយោគបុរាណចិន ដែលលោកស៊ីជីនភីងចូលចិត្តប្រើ»រដូវកាលទី២ ជាភាសាវៀតណាម បានចាក់ផ្សាយនៅប្រទេសវៀតណាម

ខណៈពេលលោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនជិតនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម កម្មវិធី«ប្រយោគបុរាណចិនដែលលោកស៊ីជីនភីងចូលចិត្តប្រើ»រដូវកាលទី២ជាភាសាវៀតណាមដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាក់ផ្សាយនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី១១ ខែធ្នូតទៅ ។

នៅថ្ងៃដដែល  ក្នុងពិធីចាប់ដំណើរការការចាក់ផ្សាយកម្មវិធីដែលរៀបចំធ្វើនៅក្រុងហាណូយ ប្រទេសវៀតណាម  លោក Shen Haixiong  អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។

ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong  បានលើកឡើងថា ឆ្នាំនេះជាខួបទី១៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងវៀតណាម ។

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនសូមផ្តល់ជូនកម្មវិធី«ប្រយោគបុរាណចិនដែលលោកស៊ីជីនភីងចូលចិត្តប្រើ»រដូវកាលទី២ជាភាសាវៀតណាម ដែលជាកម្មវិធីដ៏ឆ្នើមនិងពោរពេញទៅដោយភាពទាក់ទាញនៃវប្បធម៌ចិន និងកម្លាំងរស់រវើកនៃយុគសម័យចំពោះទស្សនិកជនវៀតណាម ក្នុងន័យចែករំលែកពុទ្ធិនិងបទពិសោធអភិបាលកិច្ចរបស់លោក Xi Jinping ដែលបង្ហាញក្នុងប្រយោគបុរាណចិន ៕

អត្ថបត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top