ព័ត៌មានអន្តរជាតិ

លោកស្រី Peng Liyuan និងលោកស្រី Ngo Thi Man ភរិយារបស់អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុនីស្តវៀតណាម អញ្ជើញទៅទស្សនា សារមន្ទីរស្រ្តីវៀតណាម ព្រមទាំងនិយាយ សំណេះសំណាលជាមួយគ្នា

រសៀលថ្ងៃទី១២ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោកស្រី Peng Liyuan ភរិយា របស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានរួមជាមួយលោកស្រី Ngo Thi Man ភរិយា របស់លោកNguyen Phu Trọng អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុនីស្តវៀតណាម អញ្ជើញទៅទស្សនា សារមន្ទីរស្ត្រី វៀតណាមនៅក្រុង ហាណូយ ព្រមទាំងបាននិយាយ សំណេះសំណាល ជាមួយគ្នាផងដែរ ។

ក្រោមការអមដំណើរ របស់លោកស្រី Ngo Thi Man លោកស្រី Peng Liyuan បានទស្សានាពិព័រណ៍ ទំនៀមទម្លាប់ស្ត្រី វៀតណាម ហើយបាន ស្តាប់ការណែនាំ ពីទំនៀមទំលាប់អាពាហ៍ពិពាហ៍ របស់ស្រ្តីវៀតណាម លោកស្រីបានវាយ តម្លៃខ្ពស់ចំពោះចរិតដ៏ឆ្នើមរបស់ស្រ្តីវៀតណាម ដែលឧស្សាហ៍ព្យាយាម អង់អាចក្លាហាន និងមិនចេះនឿយហត់ ។

លោកស្រី Peng Liyuan លោកស្រី Ngo Thi Man និងតំណាងស្ត្រីដ៏ឆ្នើម របស់វៀតណាម បាននិយាយសំណេះ សំណាល យ៉ាងស្និទ្ធស្នាល លោកស្រី Peng Liyuan បានថ្លែងថា ប្រទេសចិន ប្រកាន់ ខ្ជាប់សមភាពយេនឌ័រ យកចិត្តទុកដាក់ ខ្ពស់ចំពោះការធានាសិទ្ធិ និងផលប្រយោជន៍គ្រប់ផ្នែករបស់ស្ត្រី រៀតណាម ក៏មានបទពិសោធ និងទង្វើដ៏ល្អជាច្រើន ក្នុងការ ជំរុញវឌ្ឍនភាពរបស់ស្ត្រី លើកកម្ពស់ឋានៈរបស់ស្ត្រីនិង ធានាសិទ្ធិនិងផលប្រយោជន៍ គ្រប់ផ្នែករបស់ស្ត្រីជាដើម ភាគីទាំងពីរ អាចបង្កើនការផ្លាស់ប្តូរ និងរៀនសូត្រ ពីគ្នាទៅវិញទៅមក ដើម្បីជួយស្ត្រីកាន់តែច្រើន កែប្រែវាសនារបស់ខ្លួន ក៏ដូចជាសម្រេចបាននូវតម្លៃនៃជីវិត ៕ អត្ថបទ និងរូបភាព ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top