ព័ត៌មានអន្តរជាតិ

GDP របស់អ៊ុយក្រែនកើនឡើង ៩,៣ភាគរយ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣

Xinhua

គៀវ៖ សេវាកម្មស្ថិតិរដ្ឋបានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអ៊ុយក្រែន បានកើនឡើង ៩,៣ភាគរយ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ទីភ្នាក់ងារស្ថិតិបានឲ្យដឹង នៅក្នុងរបាយការណ៍មួយថា ផ្អែកលើមូលដ្ឋានប្រចាំត្រីមាស សេដ្ឋកិច្ចអ៊ុយក្រែន បានកើនឡើង ០,៧ភាគរយនៅក្នុងខែកក្កដា ដល់ខែកញ្ញា បើធៀបនឹងត្រីមាសមុន។

ផលិតផលក្នុងស្រុកសរុប របស់អ៊ុយក្រែនបានកើនឡើង ១៩,៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៣ បន្ទាប់ពីបានធ្លាក់ចុះ ១០,៥ភាគរយ នៅក្នុងត្រីមាសទីមួយ។

កាលពីខែតុលា ធនាគារកណ្តាលរបស់ប្រទេសអ៊ុយក្រែន បានព្យាករណ៍ថាសេដ្ឋកិច្ចនឹងកើនឡើង ៤,៩ភាគរយនៅឆ្នាំនេះ។ សេដ្ឋកិច្ច​អ៊ុយក្រែន ​បាន​ធ្លាក់​ចុះ​ដល់​ទៅ ២៩,១ ភាគរយ​ក្នុង​ឆ្នាំ ២០២២ ដោយសារ​ជម្លោះ​រុស្ស៊ី និង​អ៊ុយក្រែន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top