ព័ត៌មានអន្តរជាតិ

ដំណើរទស្សនកិច្ចរបស់លោក Biden ទៅកាន់ប្រទេសឥណ្ឌាទំនងជា នឹងមិនកើតមានឡើយ

AFP

បរទេស៖ សារព័ត៌មាននៅប្រទេសឥណ្ឌា ជាច្រើនបានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រធានាធិបតីអាមេរិកលោក Joe Biden ទំនងជាមិនបានទៅបំពេញទស្សនកិច្ច នៅប្រទេសឥណ្ឌាសម្រាប់ ការប្រារព្ធទិវាសាធារណរដ្ឋឬ Republic Day នៅថ្ងៃទី២៦ ខែមករានោះទេ។

ទីភ្នាក់ងារសារព័ត៌មាន PTI ដែលដកស្រង់ប្រភពដែលដឹង ពីបញ្ហានេះបាននិយាយថា កិច្ចប្រជុំកំពូលនៃក្រុម Quad ដែលរួមមានអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក – នៅទីក្រុងញូវដេលីនៅខែក្រោយ ក៏ទំនងជានឹងត្រូវពន្យារពេលផងដែរ។

PTI ដដែលបានដកស្រង់ប្រភពមួយ ដែលបាននិយាយថា ៖យើងកំពុងស្វែងរកកាលបរិច្ឆេទដែលបានកែប្រែ ព្រោះកាលបរិច្ឆេទដែលកំពុងពិចារណា មិនដំណើរការជាមួយដៃគូ Quad ទាំងអស់ឡើយ ។

យោងតាមរបាយការណ៍របស់ ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត នាយករដ្ឋមន្ត្រី Narendra Modi បានអញ្ជើញលោក Biden ធ្វើជាភ្ញៀវសំខាន់សម្រាប់ថ្ងៃ Republic Day ក្នុងកិច្ចប្រជុំទ្វេភាគីរបស់ពួកគេនៅថ្ងៃទី៨ ខែកញ្ញា នៅខាងក្រៅកិច្ចប្រជុំ G20មកម្ល៉េះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top