ព័ត៌មានអន្តរជាតិ

ហុងគ្រី បន្តប្រឆាំងកញ្ចប់ថវិកាជំនួយ សម្រាប់ប្រទេសអ៊ុយក្រែន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារថា អ្នកគាំទ្រសំខាន់ៗរបស់ទីក្រុងគៀវ នៅក្នុងសហភាពអឺរ៉ុប នឹងត្រូវធ្វើការប្រឆាំងជាមួយនឹង ជំហរបស់ហុងគ្រីចំពោះការបែងចែក ដែលបានស្នើឡើងចំនួន៥៤ពាន់លានដុល្លារ ជាជំនួយរយៈពេលវែងសម្រាប់អ៊ុយក្រែន តាមរយៈការផ្តល់មូលនិធិ នៅខាងក្រៅថវិការួមរបស់ប្លុកនេះ ។

គណៈកម្មការអឺរ៉ុបកំពុងស្វែងរក ការផ្តល់មូលនិធិក្នុងរយៈពេល៤ឆ្នាំខាងមុខ តាមរយៈអ្វីដែលគេហៅថា ទីតាំងជំនួយសម្រាប់អ៊ុយក្រែន។ ថិវកា​នេះ​មាន​គោល​បំណង​ ជួយ​ក្រុងគៀវ​ក្នុង​ជម្លោះ​ជាមួយ​រុស្ស៊ី ព្រម​ទាំង​កិច្ច​ប្រឹង​ប្រែង​កសាង​ ប្រទេសជាតិឡើង​វិញផងដែរ។

ហុងគ្រី ត្រូវបានគេស្គាល់ថាជាអ្នកដែល បានរិះគន់យ៉ាងខ្លាំងចំពោះវិធីសាស្រ្ត របស់ទីក្រុងប្រ៊ូសែល ចំពោះវិបត្តិអ៊ុយក្រែន បានបង្ហាញថា ខ្លួននឹងវេតូការសម្រេចចិត្តនេះ ក្នុងអំឡុងកិច្ចប្រជុំកំពូល នៃមេដឹកនាំនៅថ្ងៃព្រហស្បតិ៍។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmitry Kuleba បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ មុនកិច្ចប្រជុំជាមួយសមភាគីអឺរ៉ុប របស់គាត់នៅទីក្រុងប្រ៊ុសែលថា រដ្ឋាភិបាលអ៊ុយក្រែនកំពុងពឹងផ្អែកលើ ប្រាក់សម្រាប់ថវិកាឆ្នាំ២០២៤ របស់ខ្លួន ហើយបានព្រមានអំពី ផលវិបាកដ៏អាក្រក់ ប្រសិនបើសហភាពអឺរ៉ុបចេញមក ក្នុងរយៈពេលខ្លីនោះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top