ព័ត៌មានអន្តរជាតិ

លោក Xi Jinping បានអញ្ជើញ បំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅវៀតណាម ដើម្បីជំរុញអាស៊ី-ប៉ាស៊ីហ្វិក បន្តនូវវិបុលភាពនិងវឌ្ឍនភាពរួមគ្នា

តបតាមការអញ្ជើញរបស់លោក Nguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនីស្តវៀតណាម និងលោក Vo Van Thuong ប្រធានរដ្ឋ​​​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២៣ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម។ ដំណើរទស្សនកិច្ចលើកនេះ ក្នុងគោលបំណងបន្តបង្ហាញ សញ្ញាច្បាស់លាស់ មួយ ដល់ពិភពលោក ពោលគឺ ចិននឹងបន្តខិតខំក្នុងការរួមគ្នាបង្កើត សហគមន៍រួមវាសនាក្នុងតំបន់ជុំវិញ ដើម្បីបន្ថែមកម្លាំងចលករថ្មីដល់ការអភិវឌ្ឍ ឱ្យរុងរឿងជាស្ថិរភាព នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងបញ្ចូលភាពប្រាកដប្រាជា និងស្ថិរភាពកាន់តែច្រើនឡើង ដល់ស្ថានភាពពិភពលោក ដែលកំពុងជួបនឹងភាពចលាចល។

បច្ចុប្បន្ននេះ ការរួមគ្នាកសាង សហគមន៍រួមវាសនាចិន-អាស៊ានកំពុងដំណើរការ។ រវាងប្រទេសចិននិងបណ្តាប្រទេស អាស៊ានបានសហប្រតិបត្តិការ គ្នានិងឈ្នះ-ឈ្នះ សាមគ្គីគ្នាខិតខំដោយម្ចាស់ការ ទំហំបណ្តាក់ទុនគ្នាទៅវិញ ទៅមកសរុបបានលើសពី ៣៨ម៉ឺនលានដុល្លាអាមេរិក ដែលបាននាំមកនូវកម្លាំង ចលករដ៏រស់រវើកខ្លាំង ដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់។

ឆ្នាំ២០២៣នេះ ផ្លូវដែកល្បឿនលឿនរវាងក្រុងហ្សាការតា និងក្រុងបានឌុង ប្រទេសឥណ្ឌូណេស៊ី បានដំណើរការជាផ្លូវការ ដោយល្អរលូន ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថានបានអបអរខួប១០ឆ្នាំនៃការកសាង ពិព័រណ៍ចិន-អាស៊ាន ផ្សាណាត់ក្វាំងចូវ ពិព័រណ៍នាំចូលចិនអន្តរជាតិ ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិ បានបន្តបើកធ្វើដោយជោគជ័យ ។ល ។ ប្រទេសចិននិងអាស៊ាន ក៏ដូចជាប្រទេសចំនួន២៨នៅជុំវិញ បានបង្កើតទំនាក់ទំនង សហប្រតិបត្តិការ ដែលរបៀបច្រើន បែបយ៉ាង ហើយសម្បូរអត្ថន័យ ប្រទេសចិន បាននិងកំពុងជំរុញ ការអភិវឌ្ឍក្នុងតំបន់ ជុំវិញតាមរយៈការ អភិវឌ្ឍរបស់ខ្លួន ហើយចិននិង ប្រទេសក្នុងតំបន់រួមគ្នាជំរុញដំណើរការធ្វើទំនើបកម្ម ដើម្បីចាក់បន្ថែមកម្លាំង ចលករដល់ការអភិវឌ្ឍលើពិភពលោក។

« យើងគួរពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសកល រួមគ្នាកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកដែលបើកទូលាយ រស់រវើក រឹងមាំ និងសន្តិភាព ដើម្បីសម្រេចនូវវិបុលភាពរួមគ្នារបស់ប្រជាជនអាស៊ី-ប៉ាស៊ីហ្វិកនិងកូនចៅជំនាន់ក្រោយៗទៀត »– នេះជាការរំពឹងទុករបស់លោក Xi Jinping ចំពោះ៣០ឆ្នាំមាសបន្ទាប់នៃការអភិវឌ្ឍតំបន់អាស៊ី-ប៉ាស៊ីហ្វិក ៕

To Top