ព័ត៌មានអន្តរជាតិ

បទវិភាគ ​៖ ប្រទេសចិន ដែលកាន់តែបើកទូលាយ កំពុងចែករំលែក ឱកាសជាមួយពិភពលោក ខណៈពេលខួបទី ២២ នៃការចូលជាសមាជិក អង្គការពាណិជ្ជកម្ម ពិភពលោក

កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០០១ ប្រទេសចិន បានចូលជាសមាជិកអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ជាផ្លូវការដែលបានក្លាយជារដ្ឋសមាជិក ទី ១៤៣ នៃអង្គការ WTO ។ នេះគឺជាព្រឹត្តិការណ៍ ជានិមិត្តសញ្ញាមួយ ក្នុងដំណើរអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាសញ្ញាកត់សម្គាល់ថា អ្នកផលិតនិង អ្នកប្រើប្រាស់ចំនួនជិត ១ ពាន់ ៣ រយលាននាក់ បានចូលក្នុងប្រព័ន្ធពាណិជ្ជកម្ម ពហុភាគីទាំងស្រុង ដែលបានបើកទំព័រ នៃការធ្វើពាណិជ្ជកម្មសកល ។

ឆ្នាំ ២០២៣ គឺជាខូបឆ្នាំទី ២២ នៃការចូលជាសមាជិកអង្គការ ពាណិជ្ជកម្មពិភពលោក(WTO)របស់ចិន ។ ក្នុងរយៈពេល ២២ ឆ្នាំកន្លងមកនេះ ប្រទេសចិនបាននិងកំពុងអនុវត្ត ដោយគ្រប់ជ្រុងជ្រោយនូវពាក្យសន្យា ដែលខ្លួនបានធ្វើក្នុងពេល ចូលជាសមាជិកអង្គការ ពាណិជ្ជកម្មពិភពលោក ពង្រីកការ បើកទូលាយ ឥតឈប់ឈរ ដែលបានក្លាយជា អង្គភាពសេដ្ឋកិច្ចធំទីពីរ លើពិភពលោក ប្រទេសនាំ ចេញធំទីមួយនិង ជាប្រទេសនាំចូលធំទីពីរ ខាងពាណិជ្ជកម្មទំនិញ ជាសកល ប្រការនេះមិនត្រឹម តែធ្វើឱ្យប្រទេសខ្លួន ទទួលបានការអភិវឌ្ឍយ៉ាងខ្លាំងប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់កម្លាំង ចលករដល់សេដ្ឋកិច្ចសកលផងដែរ ។

បន្ទាប់ពីបានចូលជាសមាជិក នៃអង្គការពាណិជ្ជកម្មពិភពលោក អស់រយៈពេល ២២ ឆ្នាំមក ការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសចិន បានកើតមានការ ប្រែប្រួល យ៉ាងខ្លាំង ។ ទី១ បច្ចុប្បន្ននេះ ប្រទេសចិន បានក្លាយជាអង្គភាព សេដ្ឋកិច្ចធំទីពីរលើពិភពលោក ។ ទំហំសេដ្ឋកិច្ចសរុបបានកើនឡើងពី ១១,១ ទ្រីលានយាន់ប្រាក់ចិនក្នុងឆ្នាំ ២០០១ ដល់ ១២០ ទ្រីលានយាន់ប្រាក់ចិន ក្នុងឆ្នាំ ២០២២ ដែលមានអនុបាតកើនឡើងពី ៤ ដល់ ១៨ ភាគរយនៃបរិមាណ ទូទៅនៃពិភពលោក ។ ទី២ ប្រទេសចិនបានក្លាយជាប្រទេស នាំចេញធំទីមួយខាងពាណិជ្ជកម្ម ទំនិញជាសកល ។ ទំហំសរុប នៃពាណិជ្ជកម្មទំនិញ ខាងការនាំចេញ នាំចូលរបស់ប្រទេសចិន ក្នុងរយៈពេល ៧ ខែដើម ឆ្នាំ ២០២៣ នេះមានចំនួន ២៣,៥៥ ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង ០,៤ ភាគរយ បើបៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ ឯពាណិជ្ជកម្មសេវាកម្ម របស់ប្រទេសចិន បានជាប់ចំណាត់ ថ្នាក់ទីពីរ លើពិភពលោក ហើយទំហំនាំចេញ នៃពាណិជ្ជកម្មសេវាកម្ម បានកើនឡើង ៥ ដងពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០២២ ។ ទី៣ តម្លៃបន្ថែមនៃឧស្សាហកម្ម ផលិតកម្មរបស់ប្រទេសចិន បានជាប់ចំណាត់ថ្នាក់លេខ មួយលើពិភពលោក ។ បន្ទាប់ពីបានចូលជាសមាជិក នៃអង្គការពាណិជ្ជកម្មពិភពលោក អស់រយៈពេល ២២ ឆ្នាំមក ប្រទេសចិនបានក្លាយជាប្រទេស មហាអំណាចខាងផលិតកម្ម ហើយឧស្សាហកម្មផលិតកម្ម របស់ចិន កំពុងធ្វើបរិវត្តកម្មទៅកាន់ភាពឆ្លាត វៃយ៉ាងឆាប់ រហ័សព្រមទាំងបាន ចូលរួមយ៉ាងស៊ីជម្រៅ ក្នុងកិច្ចសហប្រតិបតិ្តការ ផ្នែកផលិតកម្មឆ្លាតវៃសកលផងដែរ ។

ក្នុងរយៈពេល ២២ ឆ្នាំបន្ទាប់ពីបានចូល ជាសមាជិក នៃអង្គការពាណិជ្ជកម្មពិភពលោកមក អត្រារួមចំណែករបស់ចិន ចំពោះកំណើនសេដ្ឋកិច្ចពិភពលោក បាននិងកំពុងរក្សានៅកម្រិតប្រហែល ៣០ ភាគរយជាប់រហូត ! បន្ទាប់ពីចិនបានចូល ជាសមាជិកនៃអង្គការ WTO ដោយសារទទួលបានផល ប្រយោជន៍ ពីការវិវឌ្ឍរីកចម្រើន យ៉ាងផុលផុស នៃការធ្វើពាណិជ្ជកម្មសកល បានជាសេដ្ឋកិច្ច របស់ចិនបានក្លាយ ជាក្បាលម៉ាស៊ីនដ៏សំខាន់ សម្រាប់ជំរុញការងើបឡើងវិញ និងកំណើន នៃសេដ្ឋកិច្ចពិភពលោក ។ ប្រទេសចិនមិនត្រឹមតែបានក្លាយជាប្រទេសនាំចេញធំទីមួយលើប៉ុណ្ណោះទេ ថែមទាំងក៏ជាប្រទេសនាំចូល ធំទីពីរលើពិភពលោកផងដែរ ដែលបានផ្តល់ឱកាសទីផ្សារដ៏ធំធេងដល់ពិភពលោក ។ លើសពីនេះទៅទៀត ប្រទេសចិនក៏បាន បើកទូលាយ ទីផ្សាររបស់ខ្លួនទៅកាន់ ពិភពលោកដោយម្ចាស់ការ ក្នុងន័យពង្រីកការនាំ ចូលតាមរយៈការបើកពិព័រណ៍នាំ ចូលចិនអន្តរជាតិផងដែរ ។ ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិ ដែលធ្វើឡើងក្រោមប្រធាន បទនាំចូលជាលើកដំបូង នៅលើពិភពលោក បានផ្សារភ្ជាប់ចិន និងពិភពលោកយ៉ាងសកម្ម តួនាទីជាវេទិកាធំៗទាំងបួន ពោលគឺ ការបញ្ជាទិញអន្តរជាតិ ការជំរុញការវិនិយោគ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ព្រមនិងកិច្ចសហប្រតិបត្តិការ បែបបើកទូលាយត្រូវ បានពង្រឹង ជាបន្តបន្ទាប់ ហើយលក្ខណៈជាទំនិញ សាធារណៈអន្តរជាតិ ដែលពិភពលោកអាច ចែករំលែក ជាមួយគ្នាត្រូវបានរំលេចឡើង កាន់តែច្បាស់ ។

សូមបញ្ជាក់ថា ពីការអនុវត្តគោលនយោបាយ បើកទូលាយ ចំពោះបរទេស កាលពី ៤៥ ឆ្នាំមុនដល់ការចូល ជាសមាជិកអង្គការពាណិជ្ជកម្ម ពិភពលោក កាលពី ២២ ឆ្នាំមុន ពីការលើក ឡើងនូវគំនិត ផ្តួចផ្តើមស្តីពី” ខ្សែក្រវាត់និងផ្លូវ”កាលពី ១០ ឆ្នាំមុនរហូតដល់ការបើកធ្វើពិព័រណ៍ នាំចូលចិនអន្តរជាតិជាបន្តបន្ទាប់ ទ្វារនៃការបើកទូលាយ របស់ប្រទេសចិន នឹងមានភាពកាន់តែទូលំទូលាយ ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ ប្រទេសចិនបានពឹងផ្អែកលើ ឧត្តមភាពនៃទីផ្សារ ទ្រង់ទ្រាយធំ ដែលមានចំនួនប្រជាជនជាង ១ ពាន់ ៤ រយលាននាក់ ក្នុងនោះបូករួមទាំងក្រុមប្រជាជនចំណូលមធ្យមចំនួនលើសពី ៤ រយលាននាក់ព្រមទាំងត្រូវបានពង្រីកជាបន្តបន្ទាប់ ឧត្តមភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ពេញលេញ ក៏ដូចជាឧស្សាហកម្មផលិតកម្មរបស់ចិនដែលមានប្រភេទឧស្សាហកម្មច្រើនបំផុតនិងប្រព័ន្ធឧស្សាហកម្មពេញលេញបំផុតលើទូទាំងពិភពលោក បានបន្តបង្ហាញពីសក្តានុពល នៃទីផ្សារក្នុងស្រុក ជំរុញយ៉ាងខ្លាំងនូវការអភិវឌ្ឍ ដោយស៊ីសង្វាក់គ្នា នៃការនាំចូលនិងនាំចេញ ពាណិជ្ជកម្មទំនិញ និង ពាណិជ្ជកម្មសេវាកម្ម ពាណិជ្ជកម្មទ្វេភាគីនិងការ វិនិយោគគ្នាទៅវិញ ទៅមកព្រមនិងពាណិជ្ជកម្មនិង ឧស្សាហកម្ម ជំរុញយ៉ាងមុតមាំនូវការបើក ទូលាយប្រកបដោយកម្រិតខ្ពស់ ក្នុងន័យជំរុញជាបន្តបន្ទាប់ ឱ្យការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច រីកចម្រើនទៅកាន់ទិសដៅប្រកបដោយភាពបើកទូលាយ បរិយាបន្ន ផ្តល់ផលប្រយោជន៍ជាទូទៅ មានតុល្យភាពនិងឈ្នះ-ឈ្នះ ។

អ្នកផងទាំងពួងបានដឹងជាទូទៅថា តាំងពីចូលឆ្នាំនេះមក ការស្តារសេដ្ឋកិច្ចសកលឡើងវិញមាននិន្នាការមិនសូវនឹងនរ ពាណិជ្ជកម្មសកលក៏ប្រឈមនឹងនិន្នាការ ធ្លាក់ចុះផងដែរ ។ ក្នុងសភាពការណ៍បែបនេះ ពាណិជ្ជកម្មជាមួយបរទេស របស់ចិននៅបីត្រីមាស ដើមឆ្នាំនេះនៅតែរក្សាបាននូវនិន្នាការដ៏ល្អប្រសើរដដែល ។ តាមទិន្នន័យបានបង្ហាញឱ្យឃើញថា ប្រទេសចិនបានពង្រីកការនាំចូលដោយម្ចាស់ការ គឺជាទីផ្សារនាំចូលធំទីពីរលើពិភពលោកក្នុងរយៈពេល ១៤ ឆ្នាំជាប់ៗគ្នា ។ ប្រទេសចិន ពង្រីកការ នាំចូល គឺបានបន្ថែមឱកាស នាំចេញសម្រាប់បណ្តា ប្រទេសនានាលើពិភពលោក ហើយក៏អាច បំពេញ បន្ថែមនូវកម្លាំងចលករដល់កំណើន សេដ្ឋកិច្ច នៃបណ្តាប្រទេសនានាផងដែរ ។

លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ជាច្រើន លើកច្រើនសារថា ទ្វារនៃការបើកទូលាយរបស់ចិននឹងមិនបិទទេ ផ្ទុយទៅវិញ នឹងមានភាពកាន់ តែទូលំទូលាយ ។ ជានិច្ចកាល ប្រទេសចិនតែងតែជាប្រភព នៃកម្លាំងចលករប្រកប ដោយស្ថិរភាពសម្រាប់ ជំរុញកំណើន សេដ្ឋកិច្ចពិភពលោកនិងជាទីផ្សារធំ ដែលប្រកបដោយភាព រស់រវើក សម្រាប់ឱ្យបណ្តា ប្រទេសនានា ត្រួសត្រាយឱកាសពាណិជ្ជកម្ម ការបើកទូលាយ ប្រកបដោយ កម្រិតខ្ពស់របស់ប្រទេសចិន នឹង ជំរុញឱ្យប្រទេសនានានិងភាគីនានា ចែករំលែកកាលានុវត្តភាព អភិវឌ្ឍន៍របស់ចិនថែមមួយកម្រិតទៀត ។

“ផ្កាមួយទងរីកតែឯង មិនមែននិទាឃរដូវទេ ផ្កាគ្រប់ប្រភេទរីកស្គុះស្គាយ ទើបជានិទាឃរដូវពេញសួនច្បារ “។ ដោយឡែកទីផ្សារធំ របស់ប្រទេសចិន គួរតែនាំមកនូវ ឱកាសកាន់តែធំដល់ពិភពលោក ដើម្បីធ្វើឱ្យសមិទ្ធផល អភិវឌ្ឍន៍អាចផ្តល់ផល ប្រយោជន៍កាន់តែច្រើន និងកាន់តែស្មើភាព ដល់ប្រជាជននៃបណ្តាប្រទេសនានា ៕
អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន

To Top