ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងមូស្គូ គូសបញ្ជាក់លក្ខណ្ឌមួយចំនួន សម្រាប់សន្តិភាពនៅមជ្ឈឹមបូព៍ា

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃអង្គារម្សិលមិញនេះរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា សន្តិភាពនៅមជ្ឈិមបូព៌ាអាចសម្រេចបាន លុះត្រាតែមានការបង្កើតរដ្ឋប៉ាឡេស្ទីន ឲ្យបានពេញលេញប៉ុន្តែដោយបន្ថែមថា ទីក្រុងមូស្គូក៏គាំទ្រសិទ្ធិថែរក្សាសន្តិសុខជាតិ របស់អ៊ីស្រាអែលផងដែរ។

ថ្លែងនៅថ្ងៃពុធនៅឯក្រុមប្រឹក្សាសហព័ន្ធ សភាជាន់ខ្ពស់នៃសភារុស្ស៊ី លោក Lavrov បានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូកំពុងធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើទៅបានដើម្បីបញ្ឈប់អរិភាព ដែលកំពុងតែឆាបឆេះរវាងអ៊ីស្រាអែល និងចលនាប្រដាប់អាវុធប៉ាឡេស្ទីន ហាម៉ាស តាំងពីដើមខែតុលាមក។

ទោះជាយ៉ាងណាក៏ដោយ លោក Lavrov បានកត់សម្គាល់ថា រុស្ស៊ី នឹងមិនយល់ព្រមចំពោះកិច្ចព្រមព្រៀងដោះស្រាយមជ្ឈិមបូព៌ា ដែលបំពានលើសន្តិសុខរបស់អ៊ីស្រាអែល និងមិនពាក់ព័ន្ធនឹងការបង្កើតប៉ាឡេស្ទីននោះទេ។

លោកបានបន្ថែមថា វិបត្តិនៅក្នុងតំបន់អាចដោះស្រាយបាន លុះត្រាតែប៉ាឡេស្ទីនមានការរួបរួម និងឯករាជ្យដែលជាអ្វីធ្លាប់ត្រូវបាន បង្កើតឡើងស្របតាមដំណោះស្រាយរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោក Lavrov បានបញ្ជាក់ទៀតថា៖ នេះមានន័យថា ប៉ាឡេស្ទីនត្រូវតែមានព្រំដែនស្រដៀងនឹងក្រុមប្រទេស ដែលទទួលបានព្រំដែនកាលពីឆ្នាំ១៩៦៧ ដែរហើយរួមរស់ជាមួយអ៊ីស្រាអែល នៅក្នុងសន្តិភាព សន្តិសុខ និងអ្នកជិតខាងដ៏ល្អ៕

ប្រែសម្រួល៖ ស៊ុន លី

To Top