ព័ត៌មានអន្តរជាតិ

ប្រទេសចិន នឹងបង្កើនការនាំចូលផ្លែឈើ ពីប្រទេសវៀតណាម បន្ទាប់ពីទស្សនកិច្ច របស់ប្រធានាធិបតីចិន ស៊ី ជិនពីង

បរទេស ៖ ប្រទេសចិនគ្រោងនឹងនាំចូលផ្លែឈើកាន់តែច្រើន ថែមទៀតពីវៀតណាម ខណៈដែលប្រទេសទាំងពីរ ស្វែងរកការបង្កើនពាណិជ្ជកម្ម បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ របស់អគ្គលេខាបក្ស និងជាប្រធានាធិបតី គឺលោក ស៊ី ជិនពីង។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសចិន កាលពីថ្ងៃពុធបានបង្កើត ពិធីសារមួយជាមួយប្រទេសវៀតណាម ដើម្បីនាំចូលផ្លែឪឡឹកស្រស់ជាផ្លូវការ ដោយធ្វើឱ្យវាក្លាយជាផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ទី ១៥ ដើម្បីបំពេញតាមលក្ខណៈវិនិច្ឆ័យរបស់ចិន ។

វៀតណាមបាននាំចេញផ្លែឪឡឹក ទៅប្រទេសចិនរួចហើយ។ ពិធីសារថ្មីមានន័យថានឹងមានលក្ខណៈវិនិច្ឆ័យតឹងរ៉ឹងបន្ថែមទៀតចាប់ពីពេលនេះតទៅ ដោយប្រទេសចិនផ្តល់ការយល់ព្រម ចំពោះតំបន់ដែលកំពុងលូតលាស់មួយចំនួន និងដំណើរការវេចខ្ចប់ និងពិនិត្យមើលរាល់ការដឹកជញ្ជូន។

ប៉ុន្តែការដាំផ្លែឈើក្រោមលក្ខណៈវិនិច្ឆ័យរបស់ចិនក៏នឹងធានាថា កសិករនឹងអាចលក់បានកាន់តែច្រើនទៅកាន់ទីផ្សារដែលមានតម្រូវការខ្ពស់នេះ។

ប្រទេសចិនក៏បានយល់ព្រមបើកទីផ្សាររបស់ខ្លួនចំពោះផ្លែឈើវៀតណាមជាច្រើនទៀតដូចជា ដូង ផ្លែបឺរ ផ្លែប័រ និងផ្លែកណ្ដឹង រួមទាំងផ្លែឈើដែលកកផងដែរ។

ប្រទេសចិននឹង បង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការនាំចូលឱសថនៃប្រភពដើមរុក្ខជាតិ សាច់គោ សាច់ជ្រូក និងផលិតផលបសុសត្វ និងបសុបក្សីដទៃទៀត ៕
ប្រែសម្រួលៈ ណៃ តុលា

To Top