ប៊ូដាប៊ែស៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានឲ្យដឹងថា អ៊ុយក្រែនមិនទាន់ត្រៀមខ្លួន សម្រាប់កិច្ចពិភាក្សាសមាជិកភាព ជាមួយសហភាពអឺរ៉ុប នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ថែមថា ការចូលជាសមាជិកយ៉ាងឆាប់រហ័សរបស់ខ្លួន ទៅកាន់ប្លុកនេះនឹងមានផលវិបាក ដែលមិនអាចទាយទុកជាមុនបាន ដែលមិនបម្រើផលប្រយោជន៍នៃប្រទេសហុងគ្រី ឬសហភាពអឺរ៉ុប។
សមាជិកភាពសហភាពអឺរ៉ុប “មិនមែនជាចំណងជើង ដែលអាចត្រូវបានបរិច្ចាគនោះទេ វាមានលក្ខខណ្ឌថេរ” លោក Orban បានឲ្យដឹងក្នុងអំឡុងពេលជជែកពិភាក្សា នៅក្នុងសភាហុងគ្រី ដែលរៀបចំជុំវិញដំណោះស្រាយ ដែលដាក់ជូនដោយគណបក្សកាន់អំណាច។
ដោយគូសបញ្ជាក់អំពីការព្រួយបារម្ភអំពី ការធ្លាក់ចុះពីសមាជិកភាពសហភាពអឺរ៉ុប នាពេលអនាគតរបស់អ៊ុយក្រែន លោក Orban បានលើកឡើងថា លោកមានការព្រួយបារម្ភ អំពីបន្ទុកហិរញ្ញវត្ថុដ៏ច្រើន ដែលនឹងកើតឡើង។
លោក បានបន្ដថា វាមានសារៈសំខាន់ក្នុងការវាយតម្លៃថាតើ ការចូលជាសមាជិកសហភាពអឺរ៉ុប យ៉ាងឆាប់រហ័សរបស់អ៊ុយក្រែន នឹងបម្រើផលប្រយោជន៍ប្រទេសហុងគ្រី ឬសហភាពអឺរ៉ុបយ៉ាងពិតប្រាកដ។
លោកបានបន្ដថា “ពេលវេលា សម្រាប់ការចូលជាសមាជិកសហភាពអឺរ៉ុប របស់អ៊ុយក្រែន មិនទាន់មកដល់នោះទេ” ដោយបន្ថែមថា “អ៊ុយក្រែនអាច និងគួរតែត្រូវបានជួយ ប៉ុន្តែនេះមិនអាចបំផ្លាញហុងគ្រីបាននោះទេ” ។
គួរបញ្ជាក់ថា មេដឹកនាំសហភាពអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងបោះឆ្នោតថាតើ ត្រូវចាប់ផ្តើមកិច្ចចរចាសមាជិកភាព ជាមួយអ៊ុយក្រែនទៅកាន់ប្លុកក្នុងអំឡុងពេល កិច្ចប្រជុំកំពូលរបស់ពួកគេ នៅទីក្រុងព្រុចសែលនៅថ្ងៃទី១៤-១៥ ខែធ្នូ ៕
ប្រែសម្រួល ឈូក បូរ៉ា