ព័ត៌មានអន្តរជាតិ

លោក Putin បង្ហាញចំនួនទ័ពធ្វើសង្គ្រាម ជាមួយនឹងអ៊ុយក្រែន

RT News
" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហាញឱ្យដឹងថា ប្រទេសរុស្ស៊ីកំពុងដាក់ពង្រាយ សមាជិកសេវាកម្មជាងកន្លះលាននាក់ រួមទាំងអ្នកស្ម័គ្រចិត្តជាច្រើននាក់ នៅក្នុងតំបន់ប្រយុទ្ធនៃជម្លោះ ជាមួយនឹងប្រទេសអ៊ុយក្រែន។

ថ្លែងក្នុងអំឡុងកម្មវិធីសំណួរចម្លើយ របស់គាត់កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំរុស្ស៊ីត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយ លើការត្អូញត្អែរថាអ្នកស្ម័គ្រចិត្តយោធាជារឿយៗ ពឹងផ្អែកលើជំនួយដែលរៃអង្គាសប្រាក់ ដោយប្រជាពលរដ្ឋរបស់ពួកគេ ជាជាងការគាំទ្រពីរដ្ឋ។

" "

លោក Putin បានសង្កត់ធ្ងន់ថា ការផ្គត់ផ្គង់ដែលផ្តល់ដោយរដ្ឋាភិបាលមានចំនួន ៩៩ភាគរយ នៃជំនួយទាំងអស់ ប៉ុន្តែបានកត់សម្គាល់ថា ទីក្រុងម៉ូស្គូស្វាគមន៍ ហើយនឹងមិនរារាំងកិច្ចខិតខំប្រឹងប្រែង ដោយចិត្តបរិសុទ្ធក្នុងការផ្តល់ឱ្យទាហានរុស្ស៊ី នូវប្រភេទឧបករណ៍ និងការផ្គត់ផ្គង់ផ្សេងៗនោះទេ។

" "

យោងតាមចំនួនដែលលោក Putin បានបញ្ជាក់ថា ២៤៤០០០ នាក់នៃអ្នកនៅក្នុងតំបន់ប្រយុទ្ធ គឺជាទាហានដែលត្រូវបានកោះហៅ នៅពេលដែលរុស្ស៊ីបានប្រកាសការចល័ត ដោយផ្នែកនៅក្នុងខែកញ្ញាឆ្នាំ២០២២។

ពួកគេ​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ ក្នុង​បំណង​រក្សា​ស្ថិរភាព​ស្ថានការណ៍ ការពារ​ទឹកដី​ថ្មី និង​ធ្វើ​ការ​វាយលុក​បន្ថែម​ទៀត។ នៅពេលនោះ ទីក្រុងមូស្គូបានចល័តកងទ័ពចំនួន ៣០០០០០នាក់ ហើយទោះបីជាយ៉ាងណាក៏ដោយ លោក Putin បាននិយាយថា ចាប់តាំងពីពេលនោះមកយោធា ៤១០០០នាក់ ត្រូវបានរំសាយចេញដោយសារហេតុផលសុខភាព ឬបន្ទាប់ពីឈានដល់អាយុអតិបរមា ៕

ប្រែសម្រួល៖ ស៊ុន លី

To Top