ព័ត៌មានអន្តរជាតិ

វៀតណាម និងចិន សន្យាទប់ទល់នឹង បដិវត្តន៍ពណ៌ ក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ី នៅទីក្រុងហាណូយ

SPUTNIK

បរទេស៖ សាធារណរដ្ឋសង្គមនិយមចំនួនពីរ បានប្រកាសនៅលើពិភពលោកកាលពីថ្ងៃពុធ ដោយសន្យាថា នឹងពង្រឹងការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះកិច្ចសហប្រតិបត្តិការ និង “អនាគតរួមគ្នា” ខណៈដែលមេដឹកនាំនៃប្រទេសចិន និងវៀតណាមបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងជាច្រើនស្តីពីពាណិជ្ជកម្ម សន្តិសុខ និងកិច្ចសហប្រតិបត្តិការប្រភេទផ្សេងទៀត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសន្និសីទរួមជាមួយប្រធានាធិបតីវៀតណាម លោក Vo Van Thuong នៅទីក្រុងហាណូយ កាលពីថ្ងៃពុធ និង ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថា កិច្ចព្រមព្រៀងនឹង “បើកដំណាក់កាលថ្មីក្នុងការអភិវឌ្ឍន៍ទំនាក់ទំនង” រវាងរដ្ឋសង្គមនិយមទាំងពីរ ដែលមានទំនាក់ទំនងដ៏ចលាចល តាំងពីពាក់កណ្តាលសតវត្សទី ២០។

លោក ស៊ី បាននិយាយថា វាគឺជាជំហានឆ្ពោះទៅរកការ កសាងសហគមន៍មួយជាមួយនឹង “អនាគតរួមគ្នា” ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ពួកគេ មេដឹកនាំទាំងពីរបាននិយាយថា ទំនាក់ទំនងចិន-វៀតណាមត្រូវបានលើកទៅជារដ្ឋ “ការជឿទុកចិត្តគ្នាខាងនយោបាយកាន់តែធំ កិច្ចសហប្រតិបត្តិការសន្តិសុខកាន់តែសំខាន់ កិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែស៊ីជម្រៅ មូលដ្ឋានគ្រឹះសង្គមរឹងមាំ ការសម្របសម្រួលពហុភាគីកាន់តែជិតស្និទ្ធ និងការគ្រប់គ្រងភាពខុសគ្នាកាន់តែប្រសើរឡើង” ។

ក្រុមមន្ត្រីក៏បានសន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងចារកម្ម ដោយមានចេតនាទប់ស្កាត់ “បដិវត្តន៍ពណ៌” នៅក្នុងប្រទេសណាមួយដោយ “កងកម្លាំងអរិភាព”។

ឃ្លាជាក់លាក់អាចសំដៅលើ សហរដ្ឋអាមេរិកតែប៉ុណ្ណោះ ដែលបានធ្វើសង្គ្រាមបង្ហូរឈាមនៅវៀតណាម ដើម្បីការពារការរីករាលដាល នៃសង្គមនិយមក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ និង ១៩៧០ ហើយដែលបានប្រកាសពីចេតនា របស់ខ្លួនក្នុងការបញ្ឈប់ការកើនឡើង នៃប្រទេសចិននាពេលបច្ចុប្បន្ននេះ តាមរយៈ “ការប្រកួតប្រជែងមហាអំណាច”។

ចំណុចពិសេសមួយនៃការអះអាង ដែលប្រទេសទាំងពីរបានសម្គាល់ថា ជាគ្រោះថ្នាក់គឺ “ភាពខុសគ្នានៃដែនសមុទ្រ” នៅក្នុងសមុទ្រចិនខាងត្បូង ដែលទីក្រុងហាណូយ និងទីក្រុងប៉េកាំងមានការ ទាមទារត្រួតស៊ីគ្នាលើសមុទ្រ និងកោះ ដែលនាំឱ្យមានការប៉ះទង្គិចគ្នារវាងកងនាវានេសាទ នាវារុករកឧស្ម័ន និងឧប្បត្តិហេតុផ្សេងទៀត ៕

ប្រែសម្រួលៈ ណៃ តុលា

To Top