ព័ត៌មានអន្តរជាតិ

អតីតមន្ត្រីជាន់ខ្ពស់ FBI ត្រូវបានកាត់ទោស ដោយសារធ្វើការងារ ឲ្យសេដ្ឋីរុស្សី

RT News

បរទេស ៖ ចៅក្រមសហរដ្ឋអាមេរិក បានកាត់ទោសអតីតប្រធានការិយាល័យ ប្រឆាំងការស៊ើបការណ៍សម្ងាត់ FBI ប្រចាំទីក្រុងញូវយ៉ក លោក Charles McGonigal ឱ្យជាប់ពន្ធនាគា៥០ខែ កាលពីថ្ងៃសុក្រក្រោយរកឃើញទោស កំហុសធ្វើការងារ ឲ្យជនជាតិរុស្សី។

តុលាការបានលើកឡើង ពីផលវិបាកផ្នែកសន្តិសុខជាតិ ធ្ងន់ធ្ងរនៃការងាររបស់គាត់ជាមួយអ្នកជំនួញ ជាសេដ្ឋីជនជាតិរុស្ស៊ី ដែលមានឈ្មោះ Oleg Deripaska ដែលបច្ចុប្បន្ន ក៏កំពុងមានជាប់ឈ្មោះក្នុងបញ្ជី ដែលត្រូវបានទទួលរងទណ្ឌកម្មផងដែរ ។

តុលាការអាមេរិកសម្រាប់ចៅក្រម សង្កាត់ភាគខាងត្បូង នៃទីក្រុងញូវយ៉កលោក Jennifer Rearden បាននិយាយថា៖ លោក McGonigalបានធ្វើការបន្លំម្តង ហើយម្តងទៀត និងរៀបចំរបៀប នៃការដាក់ទណ្ឌកម្មសំខាន់ៗ ដែលមានភាពផ្ទុយទៅនឹងសន្តិសុខជាតិរបស់អាមេរិក។

លោក McGonigal ត្រូវ​បាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី២៦ខែ​កុម្ភៈមកម្ល៉េះហើយគាត់​ក៏​ត្រូវ​នៅ​ក្នុង​តុលាការ​ក្នុង​ខែ​កុម្ភៈ​ផង​ដែរ​សម្រាប់​ការ​កាត់​ទោស​ដាច់​ដោយ​ឡែក​ពី​ការ​ចោទ​ប្រកាន់​ពី​បទ​ទទួល​សំណូក​ ចំនួន២២៥០០០ដុល្លារ​ ពី​អតីត​មន្ត្រី​ចារកម្ម​អាល់បានី៕

ប្រែសម្រួល៖ស៊ុនលី

To Top