កិច្ចប្រជុំការងារ សេដ្ឋកិច្ចមជ្ឈិមចិន ដែលបើកធ្វើជារៀងរាល់ចុងឆ្នាំ គឺជាបង្អួចដ៏សំខាន់ សម្រាប់ឥស្សរជន ទាំងក្នុងនិងក្រៅប្រទេស ដើម្បីអង្កេតមើល ទិសដៅ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន ។ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែធ្នូ កិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិម បានបើកធ្វើនៅក្រុងប៉េកាំង តាមការគ្រោងទុក លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ ។
តើកិច្ចប្រជុំលើកនេះ បានវិនិច្ឆ័យយ៉ាងម៉េច ចំពោះស្ថានការណ៍សេដ្ឋកិច្ច របស់ប្រទេសចិន? តើសេដ្ឋកិច្ចចិននឹងឆ្ពោះទៅទិសណានៅឆ្នាំ ២០២៤ ? តើវានឹងផ្តល់កាលានុវត្តភាពអ្វីដល់ពិភពលោក?
សេដ្ឋកិច្ចរបស់ប្រទេសចិន នៅឆ្នាំ ២០២៣ ៖ និន្នាការជាមូលដ្ឋាន នៃការស្តារឡើងវិញ រយៈពេលវែងមិនកែប្រែទេ ឆ្នាំ ២០២៣ គឺជាឆ្នាំដំបូង ដែលប្រទេសចិន អនុវត្តយ៉ាង ពេញលេញ នូវស្មារតី នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ហើយក៏ជាឆ្នាំ ដែលស្តារឡើងវិញ និងអភិវឌ្ឍសេដ្ឋកិច្ច បន្ទាប់ពីជំងឺកូវីដ១៩ ។ ការវិនិច្ឆ័យជាមូលដ្ឋាន ដែលបើកធ្វើកិច្ចប្រជុំការងារ សេដ្ឋកិច្ចមជ្ឈិមចិន លើកនេះគឺថា លក្ខខណ្ឌអំណោយផល ដែលប្រឈមមុខ នឹង ការអភិវឌ្ឍ របស់ប្រទេសចិនច្រើនជាង កត្តាមិន អំណោយផល និន្នាការជាមូលដ្ឋាន នៃការស្តារឡើងវិញ នៃសេដ្ឋកិច្ចរយៈពេលវែង មិនកែប្រែទេ ត្រូវបង្កើនទំនុកចិត្តនិងជំនឿចិត្ត ។
កិច្ចប្រជុំលើកនេះបានលើកឡើងនូវគោលការណ៍ចំនួន ៥ ដែល“ត្រូវតែប្រកាន់ខ្ជាប់” ដើម្បីធ្វើការងារសេដ្ឋកិច្ចឱ្យបានល្អក្នុងយុគសម័យថ្មីតាមទស្សនៈម៉ាក្រូ ៖ ទី ១ ជំរុញសេដ្ឋកិច្ច ឱ្យសម្រេច បាននូវការកែលម្អគុណភាពប្រកបដោយប្រសិទ្ធភាព និងកំណើនបរិមាណសមហេតុផល ទី ២ ធ្វើឱ្យស៊ីជម្រៅ លើកំណែទម្រង់ រចនាសម្ព័ន្ធផ្នែកផ្គត់ផ្គង់និងផ្តោតសំខាន់ លើការពង្រីកតម្រូវការប្រកបដោយប្រសិទ្ធភាពរួម ដើរតួនាទីសម្របសម្រួល ដើម្បីធ្វើឱ្យវដ្តក្នុង ស្រុកកសាង នៅមូលដ្ឋានកម្លាំងចលករ នៃតម្រូវការក្នុងស្រុក និងលើកកម្ពស់គុណភាព និងកម្រិតនៃវដ្ដអន្តរជាតិ ទី ៣ ពឹងផ្អែកលើកំណែ ទម្រង់ និងការបើកទូលាយ ដើម្បីបង្កើនថាមពល នៃការអភិវឌ្ឍនិងសម្របសម្រួល និងជំរុញកំណែទម្រង់ស៊ីជម្រៅ និងការបើកទូលាយកម្រិតខ្ពស់ ទី ៤ ប្រកាន់ខ្ជាប់នូវ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និង ការផ្លាស់ប្តូរដោយសន្តិសុខកម្រិតខ្ពស់ ទី ៥ ផ្តោតសំខាន់លើកិច្ចការស្នូល នៃការកសាង សេដ្ឋកិច្ចនិង ភារកិច្ចចម្បង នៃការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ដើម្បីធ្វើឱ្យប្លង់មេនៃទំនើបកម្ម តាមបែបផែនចិនប្រែក្លាយ ទៅជាការពិតដ៏ល្អបវរម្ដងមួយជំហានៗ ។
អាទិភាពសេដ្ឋកិច្ច របស់ប្រទេសចិនក្នុង ឆ្នាំ ២០២៤ ៖ ការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ កិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមលើកនេះ បានរៀបចំផែនការមេ និងការរៀបចំ ជាក់លាក់សម្រាប់អាទិភាព ការងារសេដ្ឋកិច្ច របស់ប្រទេសចិននៅឆ្នាំ ២០២៤ ភារកិច្ចស្នូលគឺ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយគុណភាពខ្ពស់ ដោយជំរុញយ៉ាងប្រកដប្រាជាចាប់ពី ៩ចំណុច រួមមាន ការដឹកនាំការកសាងប្រព័ន្ធឧស្សាហកម្ម ទំនើបតាមរយៈវិទ្យាសាស្ត្រនិងការច្នៃប្រឌិតបច្ចេកវិទ្យា ជំរុញឧស្សាហូបនីយកម្មថ្មី អភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងពន្លឿន ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ខិតខំពង្រីកតម្រូវការក្នុងស្រុក បង្កើនប្រាក់ចំណូលរបស់ប្រជាជនរស់នៅទីក្រុង និងជនបទ ពង្រីកទំហំក្រុមចំណូលមធ្យម និងកែលម្អទីផ្សារប្រើប្រាស់ ធ្វើឱ្យស៊ីជម្រៅនូវវិស័យសំខាន់ៗ ជំរុញការអភិវឌ្ឍនិងកំណើន នៃសហគ្រាសឯកជននិងការទទួលបានទីផ្សារ អនុវត្តវិធានការមួយចំនួនលើ វិស័យទិដ្ឋភាពដូចជា ការទិញយកធាតុ ការអនុវត្តច្បាប់ ដោយយុត្តិធម៌និងការការពារសិទ្ធិជាដើម ។
តើសេដ្ឋកិច្ចចិននឹងមានកម្លាំង ទាក់ទាញយ៉ាងណាសម្រាប់ប្រទេសនានានៅលើពិភពលោកនៅឆ្នាំ ២០២៤ ?
ក្នុងចំណោមកិច្ចការសំខាន់ៗ សម្រាប់ឆ្នាំ ២០២៤ ដែលរៀបចំដោយកិច្ចប្រជុំការងារ សេដ្ឋកិច្ចមជ្ឈិមចិន ហើយបានលើកឡើងជាលើកដំបូងថា ត្រូវបង្កើតយីហោ”វិនិយោគនៅក្នុងប្រទេសចិន” ។ ថ្មីៗកន្លងទៅនេះ ប្រទេសចិនបានអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការរយៈពេល ១៥ ថ្ងៃសម្រាប់ប្រទេសចំនួន ៦ រួមមានប្រទេសបារាំង អាល្លឺម៉ង់ និងម៉ាឡេស៊ីជាដើម ត្រូវបានស្វាគមន៍យ៉ាងទូលំទូលាយ ។ ទាក់ទឹននឹងករណីនេះ កិច្ចប្រជុំលើកនេះបានលើកឡើងថា យើងគួរតែបើកច្រកឱ្យជនបរទេសមកធ្វើអាជីវកម្ម សិក្សារៀនសូត្រនិងធ្វើទេសចរណ៍នៅប្រទេសចិន ហើយថែមទាំងបានលើកឡើង បន្តកសាងបរិយាកាសអាជីវកម្មដែលមានទីផ្សារវូបនីយកម្ម និយតកម្មនិងអន្តរជាតិជាតូបនីយកម្មផងដែរ ។ ទន្ទឹមនឹងនេះ ប្រទេសចិនក៏នឹងបន្ធូរបន្ថយ លទ្ធភាពទទួលបានទីផ្សារ សម្រាប់ឧស្សាហកម្មទូរគមនាគមន៍ វេជ្ជសាស្ត្រនិងសេវាកម្មផ្សេងទៀត អនុវត្តសកម្មភាពទាំង៨ ក្នុងការរួមគ្នាគាំទ្រការកសាង ប្រកបដោយគុណភាពខ្ពស់នៃ “ខ្សែក្រវាត់និងផ្លូវ” និង សម្របសម្រួលគម្រោងសំខាន់ៗ និងគម្រោងជីវភាពរស់នៅ របស់ប្រជាជន ។
លើសពីនេះទៀត នៅឆ្នាំ ២០២៤ ប្រទេសចិននឹងដោះស្រាយហានិភ័យ លើវិស័យអចលនទ្រព្យ បំណុលក្នុងស្រុក ស្ថាប័នហិរញ្ញ វត្ថុខ្នាតតូច និងមធ្យមជាដើម បង្រ្កាបយ៉ាងតឹងរ៉ឹង ទៅលើសកម្មភាពហិរញ្ញវត្ថុខុសច្បាប់ និងការពារយ៉ាងម៉ឺងម៉ាត់ នូវខ្សែបន្ទាត់មិនឱ្យកើតមានហានិភ័យជាប្រព័ន្ធ ។
លើសពីនេះទៀត កិច្ចប្រជុំលើកនេះ ក៏បានរៀបចំជាក់លាក់ សម្រាប់គោលដៅកសាងប្រទេសខ្លាំងខាងកសិកម្ម ពោលគឺជំរុញការស្តារឡើងវិញ នូវតំបន់ជនបទប្រកបដោយប្រសិទ្ធភាព លើកកម្ពស់កម្រិត អភិវឌ្ឍន៍ឧស្សាហកម្មជនបទ និងការសាងសង់ជនបទ ពង្រឹងវិធានការបង្កើនប្រាក់ចំណូល របស់កសិករនិងកសាងជនបទដ៏ស្រស់ស្អាត ។ ជំរុញសមាហរណកម្មទីក្រុង-ជនបទនិងសម្របសម្រួលការអភិវឌ្ឍតំបន់ ។
ស្នូលមួយនៃគំនិត សេដ្ឋកិច្ចរបស់លោក Xi Jinping គឺថា ប្រទេសចិន គឺជាប្រទេសដ៏ធំមួយ ហើយត្រូវតែពន្លឿន ការកសាងប្រព័ន្ធឧស្សាហកម្ម ទំនើបដែលគាំទ្រដោយ សេដ្ឋកិច្ចពិតប្រាកដ ត្រូវដើរតាមផ្លូវ ដែលពឹងផ្អែកលើខ្លួនឯង បច្ចេកវិទ្យាស្នូលសំខាន់ៗ ត្រូវតែផ្អែកលើការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍ ដោយឯករាជ្យ ។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវ ឱ្យអ្នកវិនិយោគអន្តរជាតិ នៅកន្លែងជាច្រើនថា កំណែទម្រង់និង គោលនយោបាយ បើកចំហ របស់ប្រទេសចិន នឹងនៅតែមិនផ្លាស់ប្តូរ ក្នុងរយៈពេលយូរ រីករាយក្នុងការ ជំរុញវិបុលភាព និងការអភិវឌ្ឍរួម នៃសេដ្ឋកិច្ចពិភពលោកនិង ស្វាគមន៍កិច្ច សហប្រតិបត្តិការអន្តរជាតិ ។ លោកបានថ្លែងជាច្រើនដងថា “ប្រជាជនត្រូវដោះស្រាយបញ្ហានៃការអភិវឌ្ឍរួម ហើយត្រូវការកិច្ច សហប្រតិបត្តិការអន្តរជាតិ និងការចែករំលែក ដោយបើកទូលាយជាងពេលណាៗទាំងអស់ គ្មានប្រទេសណាមួយអាចក្លាយជា មជ្ឈមណ្ឌលច្នៃប្រឌិត ឯករាជ្យឬទទួលបាន ផ្លែផ្កានៃការច្នៃប្រឌិតទាំងស្រុងនោះទេ”។
សម្រាប់ពិភពលោក ប្រជាជនចិនជាង ១.៤ ពាន់លាននាក់ កំពុងឆ្ពោះទៅរកទំនើបភាវូបនីយកម្ម និងស្វែងរកជីវភាពរស់នៅកាន់តែប្រសើរ ។ នេះគឺជាឱកាសដ៏ធំ ដែលប្រទេសចិននាំមកឱ្យពិភពលោក ៕ អត្ថបទ និងរូបភាពដោយវិទ្យុ មិត្តភាពកម្ពុជាចិន