រ៉ូម៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ថា អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា កាលពីថ្ងៃសុក្រមនុស្សចំនួន៤១នាក់ ត្រូវបានចាប់ខ្លួននៅ ក្នុងប្រទេសអ៊ីតាលី នៅក្នុងប្រតិបត្តិការប៉ូលិសទូទាំងប្រទេស ដែលផ្តោតលើក្រុមឧក្រិដ្ឋជនអនីតិជន ។
មនុស្សចំនួន៧៤នាក់ទៀត ត្រូវបានរាយការណ៍ទៅប៉ូលិស ដើម្បីបើកការស៊ើបអង្កេត ។
ក្រសួងមហាផ្ទៃបានឲ្យដឹងថា មនុសចំនួន៤នាក់ ក្នុងចំណោមអ្នកដែលត្រូវបានឃុំខ្លួន និង២៤នាក់ក្នុងចំណោមអ្នកទាំងនោះត្រូវបានរាយការណ៍ថា ជាអនីតិជន ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយមានការសម្របសម្រួលពីអង្គភាពយុទ្ធសាស្ត្រ នៃកងកម្លាំងនគរបាលជាតិរបស់ប្រទេស និងអនុវត្តដោយមន្ត្រីប៉ូលិសចំនួន៥០០នាក់ ប្រតិបត្តិការនេះពាក់ព័ន្ធ នឹងការវាយឆ្មក់នៅក្នុងខេត្តចំនួន១៤ដែល “ឧប្បត្តិហេតុឧក្រិដ្ឋកម្ម ដែលអាចរៀបរាប់បានចំពោះក្រុមអនីតិជន ឬហៅថា ក្រុមក្មេងទំនើងបានកើតឡើងនាពេលថ្មីៗនេះ ។
គ្រឿងញៀនចំនួន១២គីឡូក្រាម ដែលគិតជាទឹកប្រាក់ប្រហែល១០.០០០អឺរ៉ូ ស្មើនឹង១០.៩០០ដុល្លារសហរដ្ឋអាមេរិក រួមជាមួយនឹងអាវុធជាច្រើនដើម (កាំភ្លើងខ្លី កាំបិត និងកាំបស្នៀត) ក៏ត្រូវបានរឹបអូសនៅក្នុងប្រតិបត្តិការនោះផងដែរ ។
មនុស្សដែលត្រូវបានចាប់ខ្លួន និងអ្នកដែលស្ថិតក្រោមការស៊ើបអង្កេត ត្រូវបានចោទប្រកាន់ផ្សេងៗគ្នាពីបទហិង្សា ការជួញដូរគ្រឿងញៀន ប្លន់ប្រដាប់អាវុធ និងការគំរាមកំហែងតាមដងផ្លូវជាដើម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា