ព័ត៌មានអន្តរជាតិ

Update៖ យោធាអ៊ីស្រាអ៊ែល សម្លាប់ចំណាប់ខ្មាំង៣នាក់ នៅក្នុងតំបន់ហ្គាហ្សា

The Hill

គែរ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ថា អ្នកនាំពាក្យយោធាបានឲ្យថា កាលពីថ្ងៃសុក្រ យោធាអ៊ីស្រាអ៊ែល បានសម្លាប់ចំណាប់ខ្មាំង៣នាក់ ក្នុងតំបន់ហ្កាហ្សា ដោយក្រុមហាម៉ាស់ ក្នុងអំឡុងពេលឧប្បត្តិហេតុមួយ ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យ ។

យោធាបានបញ្ជាក់ថា ចំណាប់ខ្មាំងត្រូវបាន សម្លាប់នៅក្នុងអំឡុងពេលប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធ នៅតំបន់ហ្គាហ្សា ហើយបានសម្តែងការរំលែកទុក្ខ ដល់ក្រុមគ្រួសារខណៈដែលបានលើកឡើងថា នឹងធ្វើឲ្យមាន “តម្លាភាព” ក្នុងការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។

សេចក្តីថ្លែងការណ៍របស់យោធា បានដាក់ថា ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាមួយនៅតំបន់ហ្គាហ្សា វាបាន “កំណត់អត្តសញ្ញាណចំណាប់ខ្មាំង អ៊ីស្រាអ៊ែលចំនួន៣នាក់ជាការគំរាមកំហែង” ។ “ជាលទ្ធផល ទាហានបានបាញ់មកលើពួកគេ ហើយពួកគេត្រូវបានគេសម្លាប់” ។

យោធាបានដាក់ឈ្មោះចំណាប់ខ្មាំងដែលស្លាប់ថា Yotam Haim ដែលត្រូវបានចាប់ពង្រត់ពីតំបន់ Kibbutz Kfar និង Samer Talalka ដែលត្រូវបានចាប់ពង្រត់ពីតំបន់ Kibbutz Nir Am និង Alon Shamriz ដែលត្រូវបានគេយកពី Kibbutz Kfar Aza ។ យោធាបានឲ្យដឹងថា ទាំងអស់ត្រូវបានចាប់ពង្រត់ដោយក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top