ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ បណ្តាប្រទេសនានា គួរតែអនុវត្តយ៉ាងផ្ចិតផ្ចង់នូវ” កិច្ចព្រមព្រៀង ជាប្រវត្តិសាស្ត្រ” ស្តីពីបម្រែបម្រួលអាកាសធាតុនេះ

ពេលថ្មីៗនេះ មហាសន្និបាតភាគីហត្ថលេខីនៃ 《អនុសញ្ញាក្របខ័ណ្ឌអង្គការ សហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ》 លើកទី២៨(COP28) បានបិទបញ្ចប់នៅទីក្រុងឌូបៃ ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន សកលបានវាយតម្លៃជាទូទៅ ចំពោះសមិទ្ធផលនៃមហាសន្និបាតCOP28 ថា នេះគឺជា”កិច្ចព្រមព្រៀង ជាប្រវត្តិសាស្ត្រ”និង” បានមកដោយមិនងាយទេ” ។
“មតិឯកភាព អេមីរ៉ាតអារ៉ាប់រួម” ដែលបានឈានដល់ក្នុងមហាសន្និបាតលើកនេះ បានឈានដល់កិច្ចព្រមព្រៀង ជាលើកដំបូងស្តីពី” ការធ្វើបរិវត្តកម្ម រើបម្រះចេញពីឥន្ធនៈហ្វូស៊ីល” ។ ទីភ្នាក់ងារសារព័ត៌មាន បារាំងបានថ្លែងថា នេះជាលើកដំបូង ដែលប្រទេសនានា បានឯកភាពគ្នាធ្វើបរិវត្តកម្ម ពីថាមពលហ្វូស៊ីល ចាប់តាំងពីកិច្ចប្រជុំកំពូល ស្តីពីអាកាសធាតុ នៃអង្គការសហប្រជាជាតិ បានធ្វើឡើងអស់រយៈពេលជិត៣០ឆ្នាំមក ។

កិច្ចព្រមព្រៀងនេះ គឺបានមកដោយមិនងាយទេ ។ មុនពេលនេះ ភាគីនានាបានជជែកដេញដោលគ្នា យ៉ាងក្តៅគគុកអំពីបញ្ហាថា តើត្រូវរំដោះខ្លួន ចេញពីឥន្ធនៈហ្វូស៊ីល ក្នុងកម្រិតយ៉ាងណា ។ នៅទីបញ្ចប់” ការធ្វើបរិវត្តកម្មរើបម្រះ ចេញពីឥន្ធនៈហ្វូស៊ីល តាមរបៀបយុត្តិធម៌ មានសណ្តាប់ធ្នាប់និង សមហេតុផល”ដែលភាគីនានា សុទ្ធតែអាចទទួលយកបាន ត្រូវបានដាក់បញ្ចូលទៅក្នុងខ្លឹមសារ នៃកិច្ចព្រមព្រៀង ។
ក្រៅពីការឈាន ដល់កិច្ចព្រមព្រៀងស្តីពី” ការធ្វើបរិវត្តកម្មរើបម្រះចេញពីឥន្ធនៈហ្វូស៊ីល” សមិទ្ធផលនៃមហាសន្និបាតក៏រួមមានទាំង៖ បន្ទាប់ពីអនុម័ត លើសេចក្តីសម្រេចចិត្តមូល និធិស្ដីពី” ការខាតបង់និងផលប៉ះពាល់” ដែលប្រទេសកំពុង អភិវឌ្ឍន៍ផ្តួចផ្តើមនៅថ្ងៃដំបូង ក៏បានឈានដល់ការបូក សរុបសកលជាលើកដំបូង បន្ទាប់ពី 《កិច្ចព្រមព្រៀង ទីក្រុងប៉ារីស》 ដោយបូកសរុប នូវសមិទ្ធផលកន្លងមក ហើយបានតម្រង់ទិស យ៉ាងច្បាស់លាស់ ដល់ដំណើរ ជំហានបន្ទាប់នៃការទប់ទល់ នឹងបម្រែបម្រួល អាកាសធាតុសកល ។ ក្នុងនោះ ភាគីចិនបានចូលរួមយ៉ាងសកម្ម ក្នុងការពិភាក្សានិង ការចរចាអំពីគ្រប់ប្រធានបទ ហើយផ្សព្វផ្សាយគំនិតផ្តួចផ្តើម របស់ប្រទេសចិន និងជំរុញពហុភាគីនិយម នៅកន្លែងជាច្រើន ដែលបានបំពេញបន្ថែម នូវកម្លាំងចលករនយោបាយដ៏ខ្លាំង ទៅក្នុងភាពជោគជ័យ នៃមហាសន្និបាត ។ នេះហើយក៏ជាអាកប្បកិរិយា ជាប់រហតូរបស់ភាគីចិនដែរ។

នាពេលបច្ចុប្បន្ននេះ ការអភិវឌ្ឍបៃតង និងកាបូនទាប បានក្លាយជាគំនិត ឯកភាពរួមជាសកល ។ បណ្តាប្រទេសនានា បានធ្វើកិច្ចខិតខំប្រឹងប្រែង យ៉ាងច្រើន ហើយទទួល បានការវិវឌ្ឍ រីកចម្រើនមួយចំនួន ។ ប៉ុន្តែបើប្រៀបធៀប នឹងបម្រែបម្រួលអាកាសធាតុយ៉ាងធ្ងន់ធ្ងរ តើត្រូវអនុវត្តសមិទ្ធផល នៃមហាសន្និបាតលើកនេះ យ៉ាងដូចម្ដេច ទើបជាកិច្ចការដ៏សំខាន់បំផុត ។

ជាបឋម ប្រទេសដែលបញ្ចេញកាបូនច្រើន ក្នុងប្រវត្តិសាស្ត្រ ត្រូវតែរ៉ាប់រងទំនួលខុសត្រូវកាន់តែច្រើន ហើយក៏មានសមត្ថភាព កាន់តែខ្លាំងក្នុងការគាំទ្រ ការកាត់បន្ថយការបញ្ចេញកាបូន របស់ប្រទេសកំពុងអភិវឌ្ឍ ។
បន្ទាប់មក គ្រប់បណ្តាប្រទេសគួរតែធ្វើកិច្ចខិតខំយ៉ាង ប្រាកដប្រជា ដើម្បីរួមចំណែករបស់ខ្លួន សម្រាប់មនុស្សជាតិរួមគ្នា ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ។

លើសពីនេះទៀត ប្រទេសមួយចំនួនតូចមិនគួរ” យកបញ្ហាកាបូនមកបង្ករឿង”ឡើយ ។ ក្នុងអំឡុងពេលCOP28 “ពន្ធកាបូន” (CBAM) របស់សហភាពអឺរ៉ុប ត្រូវបានរិះគន់ ដោយតំណាងចូលរួមមហាសន្និបាត ដែលមកពីប្រទេសនិងតំបន់ជាច្រើន ដូចជាប្រេស៊ីល អាហ្វ្រិក ចិននិងឥណ្ឌាជាដើម។ តំណាងអាហ្រ្វិកម្នាក់បានថ្លែងថា “មិនត្រូវយកពន្ធការបូនស្មើគ្នាចំពោះតំបន់ដែលស្ទើរតែគ្មានការបញ្ចេញ កាបូនក្នុងប្រវត្តិសាស្ត្រ”ទេ។ ភាគីនានាគួរតែរួមគ្នាប្រឆាំងនឹង ការដាក់កំហិតលើពាណិជ្ជកម្មនិងការវិនិយោគ ដោយយកការទប់ទល់នឹង បម្រែបម្រួលអាកាសធាតុធ្វើជាលេស។

ឧបសគ្គរួមរបស់មនុស្សជាតិ ត្រូវតែពុះពាររួមគ្នា។ ភាគីនានាសុទ្ធតែត្រូវធ្វើកិច្ចខិតខំប្រឹង ប្រែងជាបន្តបន្ទាប់ ក៏ដូចពាក្យសម្តីរបស់មន្ត្រី អាកាសធាតុមួយរូប របស់អង្គការសហប្រជាជាតិ ដែលបានលើកឡើងថា “នៅក្នុងប៉ុន្មានឆ្នាំដ៏សំខាន់ខាងមុខ សំឡេងនិងការប្តេជ្ញាចិត្ត របស់អ្នកទាំងឡាយនឹង មានសារសំខាន់ ជាងពេលណាៗទាំងអស់៕ អត្ថបទ និងរូបភាព ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top