BUENOS AIRES៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ថា ក្រុមអាជ្ញាធរបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ១៣នាក់ ត្រូវបានបាត់បង់ជីវិតនៅក្នុងទីក្រុងកំពង់ផែ Bahia Blanca ប្រទេសអាហ្សង់ទីន ដោយសារព្យុះដ៏ខ្លាំងមួយ ដែលបានបោកបក់មកលើ តំបន់ឆ្នេរសមុទ្រអាត្លង់ទិករបស់ប្រទេសនេះ ។
ប្រភពពីការិយាល័យរបស់ អភិបាលក្រុងបានឱ្យដឹងថា ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងមានខ្យល់បក់បោកបានធ្វើឱ្យ ដំបូលបាក់រលំនៅក្លឹបកីឡាគ្រាដែល ការប្រកួតកីឡាស្គីកំពុងប្រព្រឹត្តទៅផងដែរ ។
សាលាក្រុងក៏បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាអកុសល សេវាសង្គ្រោះបន្ទាន់ បញ្ជាក់ពីការស្លាប់របស់មនុស្ស ចំនួន១៣នាក់ នៅក្នុងក្លឹប Bahiense del Norte” ដោយបានណែនាំថា អ្នកស្រុកនៅតែក្នុងផ្ទះរបស់ពួកគេ រហូតដល់ព្រឹកថ្ងៃអាទិត្យ ។
កម្លាំងខ្យល់បក់បោកលើសពី ១៤០គីឡូម៉ែត្រ ក្នុង១ម៉ោងត្រូវបានកត់ត្រានៅក្នុងទីក្រុងនេះ ដែលផ្នែកខ្លះបានដាច់ចរន្តអគ្គិសនី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា