ព័ត៌មានអន្តរជាតិ

ព្យុះភ្លៀង បោកបក់យ៉ាងខ្លាំង មកលើដែនដី ភាគនិរតី នៃប្រទេសអ៊ុយរ៉ាហ្គាយ

រូបភាព៖ MNA

MONTEVIDEO៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ថា ព្យុះភ្លៀងជាមួយនឹងខ្យល់បក់យ៉ាងខ្លាំង កាលពីថ្ងៃអាទិត្យបានវាយប្រហារមកលើ ប្រទេសអ៊ុយរ៉ាហ្គាយ ។ នាយកដ្ឋានភាគនិរតីនៃទីក្រុង Colonia បានឲ្យដឹងថា មន្ត្រីបានបញ្ជាក់ពី ការស្លាប់មនុស្សចំនួន២នាក់ ពីគ្រោះមហន្តរាយមួយនេះ បូករួមទាំងកុមារផងដែរ ។

វិទ្យាស្ថានឧតុនិយម របស់ប្រទេសអ៊ុយរ៉ាហ្គាយ បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា ខ្យល់បោកបក់ ក្នុងល្បឿន១៦០ គីឡូម៉ែត្រក្នុង១ម៉ោង នៅក្នុងរដ្ឋធានី Colonia del Sacramento ។

វិទ្យាស្ថានបានបញ្ជាក់ថា “ខ្យល់ព្យុះខ្លាំងក្លា” បានកើតឡើងនៅពេលព្រឹកព្រលឹម ហើយបណ្តាលឱ្យមាន “ការស្លាប់ដ៏គួរឱ្យសោកស្ដាយដែលមានមនុស្សចំនួន២នាក់” និង “ដើមឈើរលំ និងខ្សែភ្លើង ធ្វើឲ្យប៉ើងដំបូលផ្ទះដែលស្រាល ក្នុងចំណោមអផ្ទះផ្សេងទៀត” ។

កុមារីម្នាក់អាយុ៨ឆ្នាំ បានស្លាប់នៅនឹងកន្លែងបោះជំរុំ ដោយសារដើមឈើរលំសង្កត់លើកាប៊ីនដែលនាងស្នាក់នៅ ហើយម្នាក់ទៀតស្លាប់នៅក្នុងពេលមានព្យុះដូចគ្នា បន្ទាប់ពីដើមឈើរលំបុកម៉ូតូ២គ្រឿងនៅលើផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ជាអ្នកបើកបរ ។ 

ក្រុមហ៊ុនថាមពលរបស់រដ្ឋ UTE បានឲ្យដឹងថា ផ្ទះសម្បែងប្រហែល១២៥.០០០ខ្នង ត្រូវបានទុកចោលដោយគ្មានអគ្គិសនីប្រើប្រាស់ នៅពេលព្រឹកដោយសារតែការខូចខាត ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ដែលតួលេខដែលនៅពាក់កណ្តាលថ្ងៃ បានថយចុះមកនៅត្រឹម៦៥.០០០ខ្នងផ្ទះវិញ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top