ព័ត៌មានអន្តរជាតិ

លោក Biden នឹងលប់ចោលកិច្ចព្រមព្រៀង ពាណិជ្ជកម្មមួយជាមួយ នឹងអង់គ្លេស

រូបភាពពី៖​ XINHUA

បរទេស៖ យោងតាមការចេញផ្សាយរបស់ Politico បានរាយការណ៍កាលពីថ្ងៃចន្ទដោយដកស្រង់ប្រភពជិតស្និទ្ធ នឹងការពិភាក្សាដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាសហរដ្ឋអាមេរិក នឹងមិនឆ្លងកាត់ផែនការសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម មួយជាមួយចក្រភពអង់គ្លេសនោះទេ។

យោងតាមសារព័ត៌មាន កំណែបឋម នៃកិច្ចព្រមព្រៀងត្រូវបានរៀបចំឡើងដោយការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) កាលពីដើមឆ្នាំនេះគេដឹងថា កិច្ចព្រមព្រៀងនេះនឹងអាចគ្របដណ្តប់លើវិស័យមួយចំនួនដូចជា ពាណិជ្ជកម្មឌីជីថល ការការពារការងារ និងកសិកម្ម ។

ការពិភាក្សាលើកិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ហើយបញ្ចប់មុនពេលការបោះឆ្នោតនៅឆ្នាំក្រោយទាំងនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

គួរឲ្យដឹងដែរថា កិច្ចព្រមព្រៀងដែលបានស្នើឡើងត្រូវបានគេរាយការណ៍ថាស្ថិតនៅឆ្ងាយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីប្រពៃណី ប៉ុន្តែត្រូវបានគេដាក់ជាផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការធានាធ្វើឲ្យបាននាពេលកន្លងមក៕ ប្រែសម្រួល៖ស៊ុនលី

To Top