បរទេស៖ ការតវ៉ាប្រឆាំងចិនគឺជាមូលដ្ឋានគ្រឹះ នៃសកម្មភាពវៀតណាម ប៉ុន្តែការឆ្លើយតបចំពោះដំណើរទស្សនកិច្ចថ្ងៃទី ១២-១៣ខែធ្នូ របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទៅកាន់ប្រទេសវៀតណាមសកម្មភាពនេះត្រូវបានបិទសំឡេង ខណៈដែលទីក្រុងហាណូយ បានចាប់អ្នករិះគន់ដាក់គុក ហើយសកម្មជន និងអ្នកជំនាញបានលើកឡើងពីបរិយាកាសភ័យខ្លាចក្នុងចំណោមអ្នកដែលមានសេរីភាព។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចកាលពីសប្តាហ៍មុន វៀតណាមបានយល់ព្រមចូលរួមជាមួយ “សហគមន៍ជាមួយអនាគតរួមគ្នា” របស់ទីក្រុងប៉េកាំង ដែលពិពណ៌នាដោយទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ចិន ស៊ីនហួថា ជាជំហានមួយឡើងពី “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ពីមុន។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៣៦ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការដែលកើនឡើង រួមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់ការអភិវឌ្ឍន៍ផ្លូវដែក និងទូរគមនាគមន៍។
អ្នកដែលនិយាយជាមួយ VOA ក្នុងអំឡុងពេល និងក្រោយដំណើរទស្សនកិច្ចបានសម្តែងការខកចិត្តចំពោះទីក្រុងហាណូយដែលខិតទៅជិតទីក្រុងប៉េកាំង និងការលុកលុយរបស់ចិនចូលក្នុងដែនទឹកវៀតណាម។
លោក Tran Anh Quan សកម្មជនសង្គមនៅទីក្រុងហូជីមិញបានថ្លែងថា៖ «ពីមុនរាល់ដំណើរទស្សនកិច្ចទៅប្រទេសវៀតណាមរបស់លោក ស៊ី ជិនពីង ត្រូវបានជួបដោយប្រតិកម្មតបពីប្រជាជន។ ឆ្នាំ ២០១៥ ប្រជាជនវៀតណាមរាប់រយនាក់ បានដើរតាមផ្លូវដើម្បីតវ៉ាប្រឆាំងនឹងប្រធានាធិបតីចិន” ។
លោកបានសរសេរជាភាសាវៀតណាម ដោយប្រើពាក្យស្លោកសម្រាប់បន្ទាត់ផែនទីប្រាំបួនចំណុចរបស់ចិន ដែលទីក្រុងប៉េកាំងប្រើដើម្បីអះអាងការទាមទាររបស់ខ្លួនចំពោះស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូងថា “ស្ទើរតែគ្រប់គ្នាដែលតែងតែដើរតាមផ្លូវដើម្បីប្រឆាំងលោក ស៊ី ជិងពីង ។
យោងតាមអង្គការមិនរកប្រាក់កម្រៃ The 88 Project ដែលគាំទ្រសិទ្ធិមនុស្សក្នុងប្រទេសវៀតណាម បានឱ្យដឹងថា បច្ចុប្បន្នមានសកម្មជនជាប់ពន្ធនាគារចំនួន ១៧៨នាក់ក្នុងប្រទេសវៀតណាម ។ លោក Pham Doan Trang ដែលជាសកម្មជនដ៏មានឥទ្ធិពលបំផុតមួយរបស់ប្រទេស ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៩ឆ្នាំក្នុងខែធ្នូ ឆ្នាំ ២០២១ ពីបទផ្សព្វផ្សាយ “ការឃោសនាប្រឆាំងនឹងរដ្ឋ”៕ ប្រែសម្រួលៈ ណៃ តុលា