តូក្យូ៖ នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានសន្យាថា ប្រទេសជប៉ុននឹង “នាំមុខ” ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបានអាស៊ីគ្មានកាបូន ខណៈដែលលោកបានឲ្យដឹងនៅក្នុង វេទិកាពហុជាតិដែលផ្តោតលើ ការពិភាក្សាអំពីវិធានការ decarbonization នៅទីក្រុងតូក្យូ។
លោក គីស៊ីដា បានឲ្យដឹងថាប្រទេសជប៉ុននឹងព្យាយាមបង្កើត “ទីផ្សារ decarbonization” ដ៏ធំមួយដែលមានសមត្ថភាពទាក់ទាញ ការវិនិយោគពីជុំវិញពិភពលោកមកអាស៊ី ដោយបន្ថែមថាការកាត់បន្ថយការ បំភាយកាបូនឌីអុកស៊ីត គឺជា “បញ្ហាប្រឈមទូទៅ” សម្រាប់តំបន់។
សេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយបន្ទាប់ពី កិច្ចប្រជុំកំពូលលើកដំបូង ដែលមិនធ្លាប់មាននៃសហគមន៍ ការបំភាយអាស៊ីសូន្យ ឬ AZEC បានឲ្យដឹងថា មេដឹកនាំបានយល់ព្រមបន្ត ការរំលាយកាបូនតាមរយៈផ្លូវ “ចម្រុះ” និង “ជាក់ស្តែង” អាស្រ័យលើកាលៈទេសៈ និងចំណុចចាប់ផ្តើមផ្សេងគ្នានៃប្រទេសនីមួយៗ “។
នៅក្នុងសុន្ទរកថារបស់លោក គីស៊ីដា បានឲ្យដឹងថា ទឹកប្រាក់ប្រមាណ ២៨ទ្រីលានដុល្លារ ត្រូវបានគេប៉ាន់ប្រមាណថា នឹងត្រូវបានទាមទារ សម្រាប់ការ decarbonizing Asia ខណៈពេលដែលសន្យាថា នឹងបង្កើតអង្គការថ្មីមួយ ដើម្បីគាំទ្រសមាជិក AZEC ក្នុងការអនុវត្តគោលនយោបាយចាំបាច់ សម្រាប់អព្យាក្រឹតភាពកាបូន។
គួរបញ្ជាក់ថា ប្រទេសជប៉ុន និងរដ្ឋចំនួន ៩ផ្សេងទៀត មកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកលែងតែមីយ៉ាន់ម៉ា និងអូស្ត្រាលីបានចូលរួមការជួបជុំកាលពីថ្ងៃចន្ទ ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
