ព័ត៌មានអន្តរជាតិ

ក្នុងឆ្នាំ២០២៣នេះ ជនភៀសខ្លួនខុសច្បាប់ ជាង៥០.០០០នាក់ធ្វើដំណើរ មកដល់ប្រទេសអេស្ប៉ាញ

Xinhua

ម៉ាទ្រីដ ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ថា យោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃចន្ទបានឲ្យដឹងថា ជនចំណាកស្រុកខុសច្បាប់ជាង ៥០.០០០នាក់បានទៅ ដល់ប្រទេសអេស្ប៉ាញ នៅក្នុងឆ្នាំ២០២៣នេះ ។

នៅក្នុងរបាយការណ៍បានដាក់ថា “ការធ្វើអន្តោប្រវេសន៍មិនទៀងទាត់” ចុងក្រោយបង្អស់ដែលគ្របដណ្តប់រយៈពេលពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែធ្នូ បានបង្ហាញឲ្យដឹងថា ជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន៥២.៩៤៥នាក់ បានទៅដល់ប្រទេស អេស្ប៉ាញនៅក្នុងរយៈពេលនោះ ពោលគឺកើនឡើង៧៦,២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២២ ។

នេះក៏ជាលើកទី១ហើយ ដែលរបាំងការពារ មនុស្ស៥០.០០០នាក់ ត្រូវបានបំបែកចាប់តាំងពីឆ្នាំ២០១៨ នៅគ្រាដែលមនុស្ស ចំនួន៥៧,៤៩៨នាក់ បានមកដល់ដោយខុសច្បាប់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top