ព័ត៌មានអន្តរជាតិ

រុស្ស៊ី៖ កងកម្លាំងយោធាណាតូ ចូលរួមពាក់ព័ន្ធដោយផ្ទាល់ ជាមួយនឹងអ៊ុយក្រែន

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានអះអាងថា ប្រទេសសមាជិកណាតូជាច្រើន កំពុងចាក់ឬសចាក់គល់នៅលើដី ក្នុងដែនជម្លោះរវាងអ៊ុយក្រែននិងរុស្សីហើយ។

លោករដ្ឋមន្ត្រីរូបនេះបានចោទប្រកាន់ថា បុគ្គលិកយោធាលោកខាងលិច កំពុងប្រតិបត្តិការប្រព័ន្ធសព្វាវុធមួយចំនួន ហើយផ្កាយរណបរបស់ប្លុកយោធា ដឹកនាំដោយសហរដ្ឋអាមេរិករាប់រយ កំពុងផ្តល់ទិន្នន័យឃ្លាំមើលដល់ទីក្រុងគៀវ។

ថ្លែងនៅក្នុងកិច្ចប្រជុំ មន្ត្រីក្រសួងការពារជាតិកាលពីថ្ងៃអង្គារ ជាទីដែលលោកប្រធានាធិបតី Vladimir Putin មានវត្តមានផងដែរនោះ លោក Shoigu បាននិយាយថា សមាជិកនៃអង្គការណាតូ កំពុងប្រតិបត្តិការដោយផ្ទាល់ ប្រព័ន្ធការពារដែនអាកាស មីស៊ីលផ្លោងយុទ្ធសាស្ត្រ និងប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះជាច្រើនទៀត នៅក្នុងប្រទេសអ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមលោករដ្ឋមន្ត្រីដដែលរូបនេះ បានឲ្យដឹងទៀតដែរថា ក្រុមមន្ត្រីលោកខាងលិចក៏កំពុងដើរតួនាទីយ៉ាងសកម្ម ក្នុងការរៀបចំប្រតិបត្តិការយោធារបស់អ៊ុយក្រែន ក៏ដូចជាការហ្វឹកហ្វឺនកងទ័ពផងដែរ ទាំងនៅក្នុងប្រទេសកំណើតរបស់ពួកគេ និងនៅក្នុងប្រទេសអ៊ុយក្រែន៕

ប្រែសម្រួល៖ ស៊ុន លី

To Top