ព័ត៌មានអន្តរជាតិ

លោក Li Qiang នាយករដ្ឋមន្ត្រីចិន និងលោក Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី ធ្វើជាសហអធិបតី ក្នុងកិច្ចជំនួបតាមពេលកំណត់ រវាងនាយករដ្ឋមន្ត្រីចិន-រុស្ស៊ី លើកទី២៨

ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោកLi Qiang នាយករដ្ឋមន្រ្តីចិន និងលោក Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី ដែលកំពុងបំពេញទស្សកិច្ចនៅប្រទេសចិន បានធ្វើជាសហអធិបតី ក្នុងកិច្ចជំនួបតាមពេលកំណត់រវាងនាយករដ្ឋមន្ត្រីចិន-រុស្ស៊ីលើកទី២៨ នៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។

លោកLi Qiang បានថ្លែងថា ភាគីចិនរីករាយរួមជាមួយភាគីរុស្ស៊ី ដោយចាត់ទុកខួបទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងរុស្ស៊ីជាឱកាសមួយ ដើម្បីអនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួម ដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរបន្ត
វេននិងផ្សព្វផ្សាយដោយឥតឈប់ឈរ នូវមិត្តភាពប្រពៃណីរវាងចិននិងរុស្ស៊ី ជំរុញឱ្យទំនាក់ទំនងចិននិងរុស្ស៊ីសម្រេចបានការអភិវឌ្ឍកាន់តែច្រើនបន្តបង្កើន ផលប្រយោជន៍សម្រាប់ប្រជាជន នៃប្រទេសទាំងពីរដើម្បីដាក់បញ្ចូលកម្លាំង
វិជ្ជមាននិងស្ថិរភាព កាន់តែច្រើនដល់ពិភពលោក។

លោកMishustin បានចូលរួមរំលែកទុក្ខជាមួយភាគីចិន ចំពោះករណីគ្រោះរញ្ជួយដីនៅស្រុកJishishan មណ្ឌល Linxia ខេត្ត Gansu ប្រទេសចិនដែលបណ្តាលឱ្យ មានមនុស្សស្លាប់បាត់បង់ជីវិត និងរងរបួស។ លោកបានថ្លែងថា ភាគីរុស្ស៊ីរីករាយរួ
មជាមួយភាគីចិនអនុវត្តជាក់ស្តែង នូវគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មថាមពល និងការវិនិយោគជាដើមធ្វើឱ្យ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនមានភាព
ស៊ីជម្រៅបង្កើនការសម្របសម្រួល ក្នុងយន្តការពហុភាគីដូចជា អង្គការសហប្រជាជាតិនិងប្រទេស BRICS ជាដើមដើម្បីធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងរុស្ស៊ីនិងចិនឡើងដល់ កម្រិតកាន់តែខ្ពស់។

លោកLi Qiang និងលោកMishustin ក៏បានរួមគ្នាប្រកាសបិទឆ្នាំផ្លាស់ប្តូរកីឡារវាង ចិននិងរុស្ស៊ី២០២២-២០២៣ ហើយភាគីទាំងពីរនឹងប្រារព្ធឆ្នាំវប្បធម៌ចិន-រុស្ស៊ី ២០២៤-២០២៥ឱ្យបានល្អ។ បន្ទាប់ពីកិច្ចជំនួបនាយករដ្ឋមន្ត្រី នៃប្រទសទាំងពីរ
បានចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍នៃកិច្ចជំនួប តាមពេលកំណត់រវាង នាយករដ្ឋមន្ត្រីចិននិងរុស្ស៊ីលើកទី២៨» ព្រមទាំងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ កំណត់ហេតុកិច្ចប្រជុំ នៃគណៈកម្មាធិការដែលពាក់ព័ន្ធនឹង ឯកសារសហប្រតិបត្តិការទ្វេភាគីជាច្រើន ដូចជាគយការត្រួតពិនិត្យអនាម័យនិងភូតគាមអនាម័យ និងការឃ្លាំងមើលទីផ្សារជាដើម៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top