បរទេស៖ អគ្គិសនីវៀតណាម (EVN) បានដាក់ឯកសារទៅក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) ទាក់ទងនឹងសំណើនាំចូលថាមពលខ្យល់ ពីប្រទេសឡាវ ទៅកាន់ខេត្ត Quảng Trị។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គិសនីវៀតណាម (EVN) បានជំរុញឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ពិនិត្យ និងដាក់ជូននាយករដ្ឋមន្រ្តីនូវ ណើនាំចូលអគ្គិសនីពីរោងចក្រថាមពលខ្យល់ Truong Sơn រួមទាំងផែនការបន្ថែមសម្រាប់ខ្សែបញ្ជូន។ តម្លៃទិញអគ្គិសនីពីគម្រោងនេះគឺ ៦,៩៥ សេនក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលស្មើនឹងប្រហែល ១ ៧០០ ដុង ក្នុងមួយគីឡូវ៉ាត់ម៉ោង។
MoIT បានបញ្ជាក់ថា ខ្លួនបានទទួលឯកសារ ស្នើសុំមតិកែលម្អពីក្រសួង និងមូលដ្ឋានពាក់ព័ន្ធ លើសំណើទិញថាមពលខ្យល់ពីរោងចក្រ ដែលមានសមត្ថភាព 250MW ពីខេត្ត Bolikhamsai ក្នុងប្រទេសឡាវ ទៅវៀតណាម ដូចដែលបានស្នើឡើងដោយ EVN។
យោងតាមក្រសួង គឺរោងចក្រនេះត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅក្នុងត្រីមាសទី 4 ឆ្នាំ 2025។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការថា “ដើម្បីនាំចូលអគ្គិសនីពីរោងចក្រនេះ ទៅកាន់ប្រទេសវៀតណាម ខ្សែបញ្ជូនពីរសៀគ្វីថ្មី 220kV នឹងត្រូវសាងសង់ ដែលមានចម្ងាយ ៧៥គីឡូម៉ែត្រ ពីស្ថានីយ៍ថាមពលអគ្គីសនី 220kV របស់រោងចក្រថាមពលខ្យល់ Trung Sơn តភ្ជាប់ទៅស្ថានីយ 220kV នៅស្ថានីយ៍រង Đô Lương 220kV នៅខេត្ត Nghệ An ភាគកណ្តាលប្រទេសវៀតណាម ៕
ប្រែសម្រួលៈ ណៃ តុលា