បរទេស៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសម៉ាឡេស៊ីនឹងមិនអនុញ្ញាតឱ្យកប៉ាល់ ឬ នាវា ដែលមានទង់ជាតិអ៊ីស្រាអ៊ែល ដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលចូលចត ឬផ្ទុកទំនិញនៅក្នុងកំពង់ផែរបស់ខ្លួននោះទេ។ លោកបានបន្ថែមថា ការហាមប្រាមនេះត្រូវបានអនុវត្ត នៅក្នុងការតវ៉ាប្រឆាំងនឹង “អំពើឃោរឃៅ និងការសម្លាប់រង្គាល” របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានបើកកំពង់ផែដឹកជញ្ជូនរួម ZIM Integrated Shipping Solutions ដែលមានមូលដ្ឋាននៅអ៊ីស្រាអែលក្នុងឆ្នាំ ២០០២ ប៉ុន្តែបានជ្រើសរើសបដិសេធ ការសម្រេចចិត្តនោះ។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ទណ្ឌកម្មទាំងនេះគឺជាការឆ្លើយតប ទៅនឹងសកម្មភាពរបស់អ៊ីស្រាអែល ដោយមិនអើពើគោលការណ៍ ជាមូលដ្ឋាននៃមនុស្សជាតិ និងការបំពានច្បាប់អន្តរជាតិ តាមរយៈការបន្តការសម្លាប់រង្គាល និងអំពើឃោរឃៅប្រឆាំងនឹងប៉ាឡេស្ទីន” ។
សាសនាអ៊ីស្លាមនិកាយស៊ុននី គឺជាសាសនារដ្ឋរបស់ប្រទេសម៉ាឡេស៊ី ដែលសង្កេតឃើញដោយប្រជាជនជិត ពីរភាគបីនៃប្រជាជនរបស់ខ្លួន។ រដ្ឋាភិបាលទីក្រុង កូឡាឡាំពួរគឺជាជើងឯក ដែលនិយាយមិនដាច់ពីមាត់ពីប៉ាឡេស្ទីន ហើយបានជ្រើសរើសរក្សា ទំនាក់ទំនងជាមួយក្រុមហាម៉ាស ដែលជាក្រុមដែលគ្រប់គ្រងតំបន់ហ្គាហ្សា ប៉ុន្តែត្រូវបានអ៊ីស្រាអែល សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចាត់តាំងជាក្រុមភេរវករ។
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg គឺថា ទណ្ឌកម្មរបស់ម៉ាឡេស៊ី ភាគច្រើនជានិមិត្តរូប។ បញ្ហាធំជាងនេះសម្រាប់អ៊ីស្រាអែល គឺការរារាំងជាក់ស្តែងនៃការដឹកជញ្ជូន របស់ខ្លួនតាមសមុទ្រក្រហមដោយក្រុម ហួធី របស់ប្រទេសយេម៉ែន ដែលបានចូលភាគីដោយ បើកចំហជាមួយប៉ាឡេស្ទីននៅក្នុងជម្លោះ ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
